ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​កាន់តែ​ឡើង​ហើយ ដែល​តម្រូវ​ឲ្យ​ហូរ​ចូល​ក្នុង​អាង​ទឹក​ផ្សេង​ទៀត​នៅ​ស្រុក​អន្លង់​វែង

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ដោយ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ពិសេស​នៅ​ថ្ងៃ​ទី​១៤-១៥ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​កម្រិត​កម្ពស់ ៨៨,១០ ម​ម តាម​បណ្ដោយ​ជួរ​ភ្នំ​ដងរ៉ែក…

ខេត្តឧត្តរមានជ័យ ៖ ដោយ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ពិសេស​នៅ​ថ្ងៃ​ទី​១៤-១៥ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​កម្រិត​កម្ពស់ ៨៨,១០ ម​ម តាម​បណ្ដោយ​ជួរ​ភ្នំ​ដងរ៉ែក ក្នុងភូមិ​សាស្ត្រ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បរិមាណ​ទឹកបាន​ហូរ​ចូល​ក្នុង​អាង​ទឹក​តា​ម៉ុ​ក ស្ថិត​នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង លើស​កម្រិត​កម្ពស់​អតិបរិមា​ដែល​ត្រូវ​តម្កល់​ទុក និង​បន្ត​ហូរ​ចូល​អាង​ទឹក​ថ្មី ស្ថិត​នៅ​ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ ។

សូម​បញ្ជាក់ ៖ ក្រសួង​បាន​បញ្ជាក់​ថា តាម​រយៈ​នៃ​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេត​ឃើញ​ថា ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​មធ្យម និង​ជ្រលង​សម្ពាធ​ទាប​អូស​បន្លាយ​ពីលើ​កម្ពុជា ។

ក្រសួង​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​ភ​ង​ដែរ ៕