ជន​គ្រប់លក្ខណ៍​៤​ពួក​ដែល​មិន​គួរ​នឹង​រត់


កាល​នាងវិសាខា​មាន​អាយុ​១៦​ឆ្នាំ ថ្ងៃមួយ​ជា​ថ្ងៃ​បុណ្យ​នក្ខត្តឫក្ស នាង​បាន​នាំ​បរិវារ​ជា​ច្រើន​រយ ទៅ​លេង​សួន​ក្បែរ​ស្ទឹង ។ ពេល​នោះ​មហាមេឃ​បាន​បង្អុរ​ភ្លៀង​ចុះ​មក ពួក​ធីតា​ទាំងឡាយ​ក៏​នាំ​គ្នា​រត់​ព្រោងព្រាត​ចូល​ទៅ​ក្នុង​សា​សា ឯ​នាងវិសាខា​វិញ​ដើរ​យ៉ាង​សន្សឹម​ៗ ហាក់ដូចជា​មិន​ខ្លាច​ទទឹកភ្លៀង​សោះ ​។

គ្រានោះ​មាន​ព្រាហ្មណ៍​៨​នាក់​ក៏​នាំ​គ្នា​និយាយ​បែប​លែបខាយ​ថា ស្រី្ត​នេះ​ប្រហែលជា​កូន​អ្នក​ក្រីក្រ​ហើយ​បានជា​ខ្ជិលច្រអូស​យ៉ាងនេះ ស៊ូ​ដើរ​ឲ្យ​ទទឹកភ្លៀង​អស់ ។

នាងវិសាខា​បាន​និយាយ​តប​ទៅ​ព្រាហ្មណ៍​ទាំងនោះ​វិញ​ដោយ​វាចា​យ៉ាងនេះ​ថា បានជា​ខ្ញុំ​មិនរ​ត់ស៊ូ​ដើរ​ឲ្យ​ទទឹក​គ្រឿងអលង្ការ​យ៉ាងនេះ ព្រោះ​ពួក​ជន​ដែល​គ្រប់លក្ខណ៍​មាន​៤​ពួក​មិន​គួរ​រត់​ឡើយ ។

១-​បព្វជិត ទោះបី​មាន​ហេតុ​យ៉ាងណា​ក៏​មិន​ត្រូវ​រត់​ឡើយ ត្រូវ​តែ​ដើរ​សន្សឹម​ៗ តាម​ធម្មតា​ទើប​ហៅ​ថា បព្វជិត​គ្រប់លក្ខណ៍ ។

២-​ស្តេច​ដែល​កំពុង​ទ្រទ្រង់​នូវ​គ្រឿង​ប្រដាប់​ដ៏​ល្អ​ឯក ទោះបី​មាន​ហេតុ​យ៉ាងណា​ក៏​មិន​គួរ​រត់​ដូច​គហបតី​ឡើយ ត្រូវ​យាង​សន្សឹម​ៗ ទើប​ហៅ​ថា​ស្តេច​មាន​លក្ខណ៍ ។

៣-​ស្ត្រី​ក្រមុំ ទោះបី​មាន​ហេតុ​យ៉ាងណា​មិន​ត្រូវ​រត់​ដូច​ជា​បុរស​ឡើយ ត្រូវ​តែ​ដើរ​សន្សឹម​ៗ ទើប​ហៅ​ថា​ស្ត្រី​គ្រប់លក្ខណ៍ ។

៤-​ដំរី​មង្គល​ដែល​ប្រដាប់​តាក់តែង​ដោយ​គ្រឿងអលង្ការ​ហើយ ទោះបី​មាន​ហេតុ​យ៉ាងណា​ក៏​មិន​ត្រូវ​រត់​ឡើយ ត្រូវ​ដើរ​ដោយ​ដំណើរ​ធម្មតា ទើប​ហៅ​ថា​ដំរី​មាន​លក្ខណ៍ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ