សម្តេច​តេ​ជោ បញ្ចប់​មុខ​តំណែង​ទីប្រឹក្សា​ជំនួយការ​លេខាធិការ​ចំនួន​៤ ក្រសួង


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​ទីប្រឹក្សា​ជំនួយការ​លេខាធិការ និង​មន្ត្រី​ដែល​មាន​ឋានៈ​ស្មើ អម​ថ្នាក់ដឹកនាំ និង​អម​ក្រសួង​ចំនួន ៤ ផ្សេង​ៗ​គ្នា ដែល​ការ​បញ្ចប់​នេះ គឺ​សម្រាប់​តែ​តំណែង​ណា​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​អនុក្រឹត្យ មុន​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០ តែ​ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ចុះ​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០២០ ។

យ៉ាងណាមិញ​នៅ​ក្នុង​អនុក្រឹត្យ​មិន​បាន​បញ្ជាក់​ថា ការ​បញ្ចប់​មុខ​តំណែង​នេះ​នឹង​មាន​ចំនួន​មន្ត្រី​ប៉ុន្មាន​រូប​ឡើយ ។ ក៏​ប៉ុន្តែ​បើ​យោង​តាម​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែល​មាន​ឋានៈ​ស្មើ អម​ថ្នាក់ដឹកនាំ និង​អម​ក្រសួង​នោះ គឺ​សម្រាប់​ក្រសួង​ចំនួន​៤ រួម​មាន

១- ក្រសួងយុត្តិធម៌​, ២- ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ៣- ក្រសួង​ធម្មការ និង​សាសនា និង​ទី ៤- ក្រសួង​មុខងារសាធារណៈ ដែល​បាន​តែងតាំង​ដោយ​អនុក្រឹត្យ មុន​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ