ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាង៤០ឆ្នាំ ម្ខាង៤៤ឆ្នាំ សុទ្ធតែអ្នក​ខ្លាំង

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ បុរស​វ័យ​ជាង​៤០ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចាប់ ខ្លួន​ បន្ទាប់​ប៉ះទង្គិច​ក្នុង​អំពើ​ហិ​ង្សា​មួយ​ បណ្តាល​អោយ​បុរស​ភាគី​ម្ខាងទៀត​រង​របួសធ្ងន់​ ។ ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ​មិថុនា…

ខេត្តស្ទឹងត្រែង ​៖​ បុរស​វ័យ​ជាង​៤០ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចាប់ ខ្លួន​ បន្ទាប់​ប៉ះទង្គិច​ក្នុង​អំពើ​ហិ​ង្សា​មួយ​ បណ្តាល​អោយ​បុរស​ភាគី​ម្ខាងទៀត​រង​របួសធ្ងន់​ ។ ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ​មិថុនា ​២០២០ ​ស្ថិតនៅ​ភូមិ​វាល​ដេញ​ឃុំ​អន្លង់​ជ្រៃ​ស្រុក ថា​ឡា​បរិ​វ៉ា​ត់​ខេត្ត​ស្ទឹងត្រែង​។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ជ្រៃ​អោយ​ដឹង​ថា ​ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ឈ្មោះ
ឈុ​ន ដាំ ​អាយុ៤៣​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ណៃ សេត ភេទ​ប្រុស​អាយុ៤៤​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដូច​គ្នារបួស​ត្រង់​ក្បាលពោះ ។​ ក្រោយ​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ ។

នគរបាល​ដដែល​បន្ត​ថា​ ទាក់​ទិន​ករណី​ហិង្សា​ឈាន​ទៅ​ដល់​មាន​អ្នក​របួស និង​ឃាត់ខ្លួន​ផង​នោះ តាម​ចម្លើយ​របស់​ជនសង្ស័យ គឺ​មូលហេតុដោយសារ​ជន​រង​គ្រោះ​ដើរមក​ដល់​កន្លែង​ជនសង្ស័យ​កំពុង​អង្គុយ​ផឹកស្រា​ ហើយ​យក​ដំបង​វាយ​លើ​ក្បាល​ជន​បង្ក​ ​និង​ច្របាច់ក​​ជន​បង្ក​​ទាំង​គ្មាន​រឿង​អ្វី​នឹង​គ្នា​សោះ ។

ភ្លាម​ៗ​​នោះ ​ជន​បង្ក​បាន​រើ​បំរះចាប់​បោក​ជន​រងគ្រោះ​ទៅ​លើ​គ្រែ​ បណ្តាល​អោយ​ប៉ះ​នឹង​កាំបិត​ចុង​ស្រួច​របួស​ចំពោះ តែ​ម្តង​។ ក្រោយ​ហេតុការណ៍​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទៅ​សាកសួរ​រួច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ