ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៤​ខែ​សោះ រណា​យន្ត​ជាង ១៧០០​គ្រឿង​ និង​អន្ទាក់​ជាង​១៥០០០​​គ្រឿង​ត្រូវ​បាន​រឹបអូស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​យ៉ាង​ហោច​ណាស់ រណា​យន្ត​ជាង១៧០០​គ្រឿង ​និង​អន្ទាក់​ជាង​១៥០០០​អន្ទាក់​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​រឹបអូស​បានជា​បន្តបន្ទាប់​ក្នុង​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ២០២០​នេះ ។ បើ​តាម​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ការ​រឹបអូស​នូវ​ឧបករណ៍​ខាងលើ​គឺ​គិត​ចាប់ពី​ខែមករា​ដល់​ខែមេ​សា​ ឆ្នាំ​២០២០ តាម​រយៈ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​ទាំង​១២៦០នាក់​ដែល​បាន​ចុះ​បេសកកម្ម​ដើរ​ល្បាត​ចំនួន​៧​០៧៨​លើក​ នៅ​ក្នុង​តំបន់ការពារធម្មជាតិ…

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​យ៉ាង​ហោច​ណាស់ រណា​យន្ត​ជាង១៧០០​គ្រឿង ​និង​អន្ទាក់​ជាង​១៥០០០​អន្ទាក់​ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​រឹបអូស​បានជា​បន្តបន្ទាប់​ក្នុង​រយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំ២០២០​នេះ ។

បើ​តាម​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ការ​រឹបអូស​នូវ​ឧបករណ៍​ខាងលើ​គឺ​គិត​ចាប់ពី​ខែមករា​ដល់​ខែមេ​សា​ ឆ្នាំ​២០២០ តាម​រយៈ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​ទាំង​១២៦០នាក់​ដែល​បាន​ចុះ​បេសកកម្ម​ដើរ​ល្បាត​ចំនួន​៧​០៧៨​លើក​ នៅ​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង​៦០​កន្លែង​ដែល មាន​ផ្ទៃដី​សរុប​ប្រមាណ​៧,២​លាន​ហិ​កតា យោង​តាម​មន្ត្រី​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ​។

រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​ចុះ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ៤​ខែ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​បាន រឹបអូស​រណា​យន្ត​បាន​ចំនួន​១៧០០​គ្រឿង រថយន្ត​កែ​ច្នៃ ត្រាក់ទ័រ​បាន​ចំនួន​៥៣​គ្រឿង រឹប​អូស​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​បាន​ចំនួន​១២៦​គ្រឿង ចាប់​ឃាត់​គោ​យន្ត​ចំនួន​២០៣​គ្រឿង​និង​ដោះ​អន្ទាក់​ដែល​ជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​បាន​ចំនួន អន្ទាក់​ជាង​១៥០០០​អន្ទាក់ ព្រមទាំង​បាន​ដកហូត​កាំភ្លើង កាំភ្លើង​កែ​ច្នៃ ស្នា​តេះ​ដែល​ប្រើប្រាស់​សម្រាប់​បរបាញ់​សត្វ​បាន​ចំនួន​២៣៩​ដើម​។

លោក ភក្ត្រា បាន​បន្ត​ថា «​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ប្រក​ដោយ​វិជ្ជាជីវៈ​របស់​មន្ត្រី​គ្រប់​លំ​ដាក់​ថ្នាក់​នៃ​ក្រសួងបរិស្ថាន ជា​ពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត បញ្ញា​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធាន ធម្មជាតិ និង​ដើម្បី​ភាព​គង់វង្ស​នៃ​សម្បត្តិ​ធនធានធម្មជាតិ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅ​មុខ​ទៀត​»​។

បាន​គូសបញ្ជាក់​ថា លោក ភក្ត្រា បាន​បន្ថែម​ថា កម្លាំង​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​យ៉ាង​​ម៉ឺង​ម៉ាត់​ប្រឆាំង​នឹង​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ស្រប​តាម​ច្បាប់​នានា និង​មិន​លើកលែង​ឡើយ​។

ដោយឡែក ខាង​មន្ទីរ​បរិស្ថាន​ខេត្ដឧត្ដរមានជ័យ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការ​អូ​ផាល នៃ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន បាន​ទទួល​ពស់ថ្លាន់១​ក្បាល ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​មក​ប្រគល់​ជូន ដើម្បី​ដោះ​លែង​ចូល​ព្រៃ​ធម្មជាតិ​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ