អាសូរ​! បុរស​ចំណាស់​​កើត​​ជំងឺ​ចម្លែក​ដុះ​​សាច់​ពក​ពេញ​ខ្លួន​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ​(​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ដែល​កើត​មាន​ជំងឺ​ដ៏​ចម្លែក​ដុះ​សាច់​ជា​ដុំ​ៗ​ពក​ពេញ​ខ្លួន​ប្រាណ និង​មុខមាត់​ប្លែក​ខុស​ពី​មនុស្ស​ដទៃ​គ្មាន​ទីពឹង គួរ​ឱ្យ​អាណិតអាសូរ​បំផុត​ម្នាក់​ត្រូវ​គេ​បាន​ប្រទះ​ឃើញ​អង្គុយ​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ (​ចាស់​) ដើម្បី​សុំ​លុយ​យក​ទៅ​ចិញ្ចឹមជីវិត​របស់​គាត់​។ ដោយ​លោកតា​ក៏​បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​សប្បុរសជន​ទាំងឡាយ​ណា ដែល​មាន​សន្តាន​ចិត្ត​មេត្តាធម៌​ផ្តល់​ជំនួយ​ទៅ​ដល់​រូប​គាត់ ដែល​កំពុង​តែ​រស់នៅ​ជួប​លំបាក​យ៉ាង​ពីរ​នាក់ ប្តី​ប្រពន្ធ គ្មាន​កូន គ្មាន​ចៅ​ក្នុង​ជីវភាព​យ៉ាង​លំបាក​វេទនា​ពីរ​នាក់ ។

លោកតា រស់ ពុំ អាយុ​៦៥​ឆ្នាំ ដែល់​រស់នៅ​ឯ​ខេត្តព្រៃវែង​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា រូប​លោក​បាន​រៀប​ការ​ជាមួយនឹង​លោកយាយ​ជា​ប្រពន្ធ​ឈ្មោះ ជុំ សេត អាយុ​៦៤​ឆ្នាំ អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ​ៗ​គ្មាន​កូនចៅ​អ្វី​នឹង​គេ​ម្នាក់​ឡើយ ដោយ​រស់នៅ​ក្នុងភូមិ​ស្នោរ ឃុំ​សេនា​រាជ្យ​ឧត្តម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

កា​រស់នៅ​ពួក​គាត់​ទាំង​ពីរ​នាក់​យាយ​តា គឺ​មិន​មានមុខ​រប​រកស៊ី​អ្វី​ឡើយ ហើយ​ក៏​ធ្វើ​អ្វី​មិនកើត​ដែរ ដោយសារ​តែ​ខ្លួន​មាន​វ័យ​កាន់តែ​ចាស់​ណាស់​ទៅ​ហើយ ហើយ​ក៏​រស់នៅ​ពឹង​លើ​គេ​ឱ្យ​ប៉ុណ្ណោះ ។​ជំងឺ​នេះ គឺ​វា​កើត​មាន​លើ​ខ្លួន​របស់​គាត់​តាំងពី​កំណើត​មក​ម្ល៉េះ ចាប់ពី​ក្បាល រហូត​ដល់​ចុងជើង​គ្មាន​សល់​សាច់​ឡើយ ដោយ​កាលពី​ក្មេង​វា​គ្រាន់តែ​ជា​សាច់​ដុះ​ដុំ​ៗ​តូច​ៗ​នៅ​លើ​ខ្លួន​តែ​ប៉ុណ្ណោះ តែ​រូប​គាត់​អាច​ធ្វើស្រែ​ចំការ និង​ដើរ​ស៊ីឈ្នួល​រែក​ដី​ឱ្យ​គេ​បាន គ្រាន់​យក​លុយ​មក​ចិញ្ចឹមជីវិត​បាន​ដូច​គេ​ដូច​ឯង​។

លោកតា​ក៏​រៀបរាប់​ប្រាប់​ប​បន្ត​ថា ពេល​ដែល​រូប​លោកតា​មាន​វ័យ​កាន់តែ​ធំ សាច់​ដែល​ដុះ​លើ​ខ្លួន​របស់​គាត់ វា​ក៏​កាន់តែ​រីក​ធំ​ឡើង​ៗ​ដែរ ហើយ​លោក​ក៏​បាន​ទៅ​ជួប​សួរ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ដែរ តែ​ត្រូវ​ពេទ្យ​ប្រាប់​ថា «​វា​មិនដឹង​ជា​ប្រភេទ​ជំងឺ​អ្វី? ហើយ​ក៏​មិន​អាច​មាន​វិធី​ព្យាបាល​ដែរ?» ។

លោកតា​បន្ត​ថា លុះដល់​វ័យ​កាន់តែ​ចាស់​ទៅ​ៗ​ក្នុង​រយៈពេល​ប្រមាណ​ជា​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ សាច់​ដែល​ដុះ​នៅ​លើ​ខ្លួនប្រាណ​របស់​គាត់ វា​ក៏​កាន់តែ​ដុះ​ធំ​ទៅ​ៗ មាន​ធំ មាន​តូច​ទៅ​តាម​កន្លែង ហើយ​ក៏​មាន​សាច់​មួយ​ផ្ទាំង​ធំ​ដុះ​លើ​មុខ​បាំង​ភ្នែក​របស់​គាត់​ធ្វើ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​មើល ហើយ​ម្យ៉ាងទៀត​វ័យ​ក៏​កាន់តែ​ចាស់​ធ្វើ​អ្វី​លែង​កើត​ដែរ​។

ជា​ចុង​ក្រោយ​លោកតា​ក៏​សុំ​ធ្វើការ​អំពាវនាវ​ទៅ​ដល់​សប្បុរសជន​ណា​ដែល​មានចិត្ត​សប្បុរសធម៌ មេត្តា​ជួយ​ផ្តល់​ជំនួយ​ដល់​រូប​គាត់​ផង ព្រោះ​រាល់ថ្ងៃ​រូប​គាត់​គ្មាន​កូន គ្មាន​ចៅ​ទេ គឺ​រស់នៅ​តែ​ពីរ​នាក់​តា​យាយ ក្នុង​ជីវភាព​ក្រខ្សត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​គ្មាន​អ្វី​ពឹង​ឡើយ​យ​។ ដោយ​លោកតា​មាន​ទូរស័ព្ទ​លេខ​ផ្ទាល់ខ្លួន​របស់​គាត់ គឺ​លេខ ០៨៧ ២០១ ៩០៣​។

គួរ​ព​ញ្ជា​ក់ថា នៅ​ពេល​ដែរ យើង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២១៧ ហួស​ស្ពាន​កាស​ស្ទឹង​មាន​ជ័យ ទៅ​ជិត​ដល់​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​នោះ និង​បានឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​អង្គុយ​ទ​ទូល​ក្រមា​នៅ​លើ​ចិញ្ចើម​ផ្លូវ ដោយ​មើលទៅ​លើ​ដៃជើង លើ​ផ្ទៃមុខ និង​ក្បាល​របស់​គាត់ មាន​ដុះ​សាច់​កំ​ពិ​ច​កំពក មាន​តូច មាន​ធំ យ៉ាង​ចម្លែក និង​អាណិតអាសូរ​ជាទី​បំផុត​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ