ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​ថ្មី​នៅ​សៀមរាប​នឹង​សាងសង់​រួច​តាម​គម្រោង​៣៦​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ ទោះបី​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ក្តី តែ​ដំណើរការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្តសៀមរាប​បាន​ដំណើរ​ទៅ​មុខ​ដោយ​រលូន ។ ការ​សាងសង់​ក្រុមហ៊ុន​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រុមការងារ​បច្ចេកទេស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល និង​ក្រុមហ៊ុន​សាងសង់ ដោយ​ផ្តោត​សំខាន់​ទៅ​នឹង​ការ​បំពាក់​ឧបករណ៍​បច្ចេកទេស និង​រចនា​បទ​អាកាសយានដ្ឋាន ។…

ខេត្តសៀមរាប ៖ ទោះបី​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ក្តី តែ​ដំណើរការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ខេត្តសៀមរាប​បាន​ដំណើរ​ទៅ​មុខ​ដោយ​រលូន ។ ការ​សាងសង់​ក្រុមហ៊ុន​មាន​កិច្ចសហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រុមការងារ​បច្ចេកទេស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល និង​ក្រុមហ៊ុន​សាងសង់ ដោយ​ផ្តោត​សំខាន់​ទៅ​នឹង​ការ​បំពាក់​ឧបករណ៍​បច្ចេកទេស និង​រចនា​បទ​អាកាសយានដ្ឋាន ។

ក្នុង​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ការ​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​នេះ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល សង្ឃឹមថា ព្រ​លាន​យន្តហោះ​នេះ​បញ្ចប់​តាម​គម្រោង ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី (AIAI) បាន​ផ្តើម​ចាប់​សាងសង់​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០២០ និង​គ្រោង​បញ្ចប់​ការ​សាងសង់​ឱ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិ​នា ឆ្នាំ​២០២៣ ដោយ​ប្រើ​ពេលវេលា​ទាំងអស់​៣៦ ខែ ។

អាកាសយានដ្ឋាន​អន្តរជាតិ​ធំ​នៅ​លើ​ទឹកដី​អង្គរ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន​ប្រទេស​ចិន ក្នុង​ទីតាំង​នៅ​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប គឺ​ស្ថិត​នៅ​ខាងកើត​ទីរួមខេត្ត​សៀមរាប ។ ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី​នេះ​នឹង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៩០០ លាន​ដុល្លារ សាងសង់​លើ​ផ្ទៃដី​ប្រមាណ ៧០០ ហិ​កតា រួម​ជាមួយនឹង​ផ្ទៃដី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​១០០០​ហិ​កតា​ទៀត ។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​សៀមរាប​នេះ​សាងសង់​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​អង្គ​វត្ត​កើន​ឡើងជា​លំដាប់ និង​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដល់​ប្រាសាទ​អង្គ​វត្ត​ពី​ការ​ហោះហើរ​ផង​ដែរ ។

តាម​រយៈ​ព្រ​លាន​យន្ត​ថ្មី សៀមរាប​មាន​លទ្ធភាព​ទទួល​ការ​ហោះហើរ​ដោយ​ត្រង់​ពី​គ្រប់​ជ្រុង​នៃ​ពិភព លោក ។

លោក លូ វី (Lu Wei) ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ក្នុង​ជំនួប​ជាមួយ​លោក លោក ម៉ៅ ហាវ​ណ្ណា​ល់ កាលពី​ពាក់កណ្តាល ខែឧសភា មុន​នេះ ក៏​បាន​អះអាង​គម្រោង​សាងសង់​នេះ​នឹង​បញ្ចប់​តាម​ការ​គ្រោងទុក​ក្នុង​រយៈពេល​សាងសង់ ៣៦ ខែ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ