ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា វ​ណ្ណា​រិ​ទ្ធ មាន​មោទនភាពខ្លាំង ក្រោយ​គ្រងឈុត​តួអង្គ​«ព្រះរាជា​សម័យ​អង្គរ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​និង​ជា​ពិធីករ​លោក ជា វ​ណ្ណា​រិ​ទ្ធ បាន​សម្តែង​ក្តី​សប្បាយ​រីករាយ និង​មាន​មោន​ភាព​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​លោក​បាន​មានឱកាស​គ្រោង​ឈុត​តួអង្គ​ព្រះរាជា​សម័យ​អង្គរ​ជា​លើក​ដំបូង​របស់​ខ្លួន បើ​ទោះបីជា​លោក​បាន​ឆ្លងកាត់​អាជីព​សម្តែង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ ​។…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​និង​ជា​ពិធីករ​លោក ជា វ​ណ្ណា​រិ​ទ្ធ បាន​សម្តែង​ក្តី​សប្បាយ​រីករាយ និង​មាន​មោន​ភាព​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​លោក​បាន​មានឱកាស​គ្រោង​ឈុត​តួអង្គ​ព្រះរាជា​សម័យ​អង្គរ​ជា​លើក​ដំបូង​របស់​ខ្លួន បើ​ទោះបីជា​លោក​បាន​ឆ្លងកាត់​អាជីព​សម្តែង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ ​។

ការ​គ្រង​ឈុត​ជា​តួអង្គ​ព្រះរាជា​សម័យ​អង្គរ​របស់​លោក​នា​ពេល​នេះ ក៏​បាន​ធ្វើ​ឡើង​ព្រម​គ្នា​ជាមួយនឹង​ពិធី​ខួបកំណើត​របស់​លោក​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​នោះ​ គេ​ក៏​បានឃើញ​ការ​ជូនពរ​ពី​មិត្ត​ភក្តិ​ក្នុង​សិល្បៈ​មួយ​ចំនួន និង​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​របស់​លោក​ផង​ដែរ​។ ជាមួយនឹង​ភាព​សប្បាយ​រីក​រាយ និង​មាន​មោនភាព​ចំពោះ​ខ្លួនឯង​នេះ​ លោក ជា វ​ណ្ណា​រិ​ទ្ធ ក៏​បាន​ភ្ជាប់​សារ​ជាមួយនឹង​ភាព​ជា​តួអង្គ​ព្រះរាជា​សម័យ​អង្គរ​ប៉ុន្មាន​សន្លឹក​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «ឆ្នាំនេះ ​ខ្ញុំ​បាន​សម្រេចចិត្ត​ថត​ឈុត​បុរាណ​បែប​នេះ​ សម្រាប់​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ ហើយ​នេះ​ជា​លើក​ទី​១​របស់ខ្ញុំ​ហើយ​ដែល​បាន​គ្រង​ឈុត​បុរាណ (​តួអង្គ​ព្រះរាជា​សម័យ​អង្គរ​) បាន​បង្ហាញ​ពី​ភាពរឹងមាំ អង់អាច​ក្លាហាន​របស់​ស្តេច​នា​យុគ​សម័យ​នោះ»​ ។​

លោក​បញ្ជាក់​ថា ខ្ញុំ​ពិតជា​ស្រលាញ់​ពេញចិត្ត​ក្នុង​ការ​គ្រង​ឈុត​នេះ​ណាស់ ម្យ៉ាង​គឺ​ដើម្បី​លើក​ស្ទួយវប្បធម៌​ខ្មែរ ដ៏​រុងរឿង​អស្ចារ្យ របស់​ខ្មែរ​តាំងពី​បុរាណកាល​មក​។ បើ​តាម​លោក ជា វ​ណ្ណា​រិ​ទ្ធ នេះ​ជា​ឈុត​ថ្មី​ដែល​លោក Skor Krob បាន​រៀបចំ​ឡើង (​ឈុត​ព្រះរាជា​ចេញ​ធ្វើសឹក​សង្គ្រាម​) ឈុត​ពេល​ដែល​ព្រះរាជា​ចេញ​ធ្វើសឹក​សង្គ្រាម កា​ពារ​ព្រះ​នគរ​ពី​ខ្មាំងសត្រូវ ដោយ​ប្រើ​កាំបិត​ផ្គាក់​ជា​អាវុធ បាន​បង្ហាញ​អោយ​ឃើញ​ពី​ភាព​អង់អាច ហានក្លា និង រឹង​មាំ​បំផុត ហើយ​អ្នក​ដែល​កាន់​កាំបិត​ផ្គាក់​សុទ្ធសឹងតែ​ជា​មេទ័ព​ជួរ​មុខ​។​ព្រះរាជា​ក៏​មាន​កាន់​ផ្គាក់​ដែរ​ដោយ​ព្រះ​អង្គ​គង់​លើ​ដំរី​មាន​ព្រះ​ហ​ស្ថ​កាន់​ផ្គាក់​។

មោទនភាព​ដែល​បាន​កើតជា​កូន​ខ្មែរ ដែល​មាន​វប្បធម៌ អរិយធម៌​ដ៏​អស្ចារ្យ​សម្រាប់​កូន​ខ្មែរ​គ្រប់​ៗ​រូប​។
ជា​ការ​កត់សម្គាល់ មួយ​រយះ​ចុង​ក្រោយ​នេះ មិនមែន​តែ​តារា​សម្តែង​លោក ជា វ​ណ្ណា​រិ​ទ្ធ ម្នាក់​ប៉ុណ្ណោះ​ទេ ដែល​បាន​ចូលរួម​គ្រង​សម្លៀក​បំពាក់​បុរាណ​ខ្មែរ ពោល​កន្លង​មក​ក៏​មាន​តារា​ជា​ច្រើន​ទៀត​ក៏​បាន​ធ្វើ​រឿង​នេះ​ដូច​គ្នា ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ​បុរាណ​។

គេ​នៅ​ចាំ​បាន​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​មាន​តារា​សម្តែង​ប្រុស​ប្រមាណ​១៩​នាក់​បាន​ស្ម័គ្រចិត្ត​ចូលរួម​គ្រង​ឈុត​តួអង្គ​ល្ខោនខោល ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​សិ​ល្បះ​បុរាណ​ខ្មែរ​មួយ​នេះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក ហើយ​សកម្មភាព​នេះ​ក៏​ទទួល​បានការ​សាទរ និង​គាំទ្រ​យ៉ាង​ខ្លាំង​ខ្លា​ផង​ដែរ​។

បច្ចុប្បន្ន​ វិស័យ​សិ​ល្បះ​បុរាណ​ខ្មែរ​ហាក់​នៅ​មាន​គម្លៀត​គ្នា​ច្រើន ជាមួយ​សិ​ល្បះ​សម័យ ដោយសារ​ការ​គាំទ្រ​សិ​ល្បះ​បុរាណ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ប៉ុន្តែ​យ៉ាងណា​ទាំង​ក្រសួង​វប្បធម៌ ភាគី​ពាក់ព័ន្ធ និង​អង្គការ​សមាគម​ដែល​កំពុងធ្វើការ​លើ​ផ្នែក​សិ​ល្បះ​បុរាណ​នេះ ​កំពុង​ខិតខំ​ជម្រុញ​យ៉ាង​ខ្លាំង ក្នុង​គាំទ្រ និង​បង្កើត​ស្នាដៃ​សម្តែង​ថ្មី​ៗ សំដៅ​រក្សា​បាន​នូវ​អត្តសញ្ញាណ​វប្បធម៌​បុរាណ​ខ្មែរ និង​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​យុវជន​កម្ពុជា​ងាក​មក​គាំទ្រ​សិ​ល្បះ​បុរាណ​ខ្មែរ​ឡើង​វិញ​៕


អត្ថបទសរសេរ ដោយ