ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហាងឆេងលុយខ្មែរមានទម្ងន់ជាងលុយចិន និងជប៉ុន តែខ្សោយកម្លាំងជាងលុយកូរ៉េ

7 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានប្រៀបជាងប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន ប៉ុន្តែខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េ ។ ដូច្នេះសម្រាប់អ្នកនិយម ចាយ ប្រាក់ទាំងនេះ សូមមកដឹងពីការប្រែប្រួល…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានប្រៀបជាងប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន ប៉ុន្តែខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េ ។ ដូច្នេះសម្រាប់អ្នកនិយម ចាយ ប្រាក់ទាំងនេះ សូមមកដឹងពីការប្រែប្រួល ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៦ខែមិថុនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ហាងឆេងប្រាក់ យន់ចិនហាក់ចាញ់ប្រៀបប្រាក់រៀលខ្មែរបន្តិច ដែល ១យន់ចិន ទិញចូលត្រឹតែ ៥៧៣ រៀល ហើយលក់ចេញ ៥៧៩ រៀលប៉ុណ្ណោះ ដែលកាលពីថ្ងៃម្សិលមិញទិញចូលរហូតដល់ ទៅ ៥៧៤រៀល និងលក់ចេញ ៥៨០ រៀល ។

ទន្ទឹមនេះដែរសម្រាប់ប្រាក់យ៉េនជប៉ុនវិញថ្ងៃនេះក៏ចាញ់ប្រៀបប្រាក់រៀលខ្មែរដែរ ដោយ ១០០យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៧៨២ រៀល លក់ចេញ ៣៨២០ រៀល ខណៈថ្ងៃម្សិល មិញទិញចូលរហូតដល់ ៣៧៨៧ រៀល និងលក់ចេញដល់ទៅ ៣៨២៥ រៀលឯណោះ ។

ដោយឡែកសម្រាប់ហាងឆេងអត្រាប្តូរប្រាក់វុនកូរ៉េបែរជាមានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរបន្តិចវិញ ដែលថ្ងៃនេះ ១០០វុនកូរ៉េ ទិញចូលរហូតដល់ ៣៣៧ រៀល លក់ចេញ ៣៤០ រៀល ហើយកាលពីថ្ងៃម្សិលមិញទិញចូលត្រឹមតែ ៣៣៦ រៀល និងលក់ចេញតែ ៣៤០ រៀលប៉ុណ្ណោះ ៕