ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កំពុង​ធ្លាក់ បុរស​ទៅ​ស្តារ​ទឹក​ចាស់​ក្នុង​ពាង បែរជា​ឆក់​យក​ជីវិត​ទៅ​វិញ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខណៈ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ជិន ម៉ៅ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ មាន​ប្រពន្ធ​ឈ្មោះ យូ សុភាព អាយុ​៦០​ឆ្នាំ​។

លោក​អធិការ​បាន​បន្ត​ថា តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ខណៈ​មេឃ​កំពុង​ធ្លាក់​ភ្លៀង ប្តី​របស់​គាត់​បាន​ទៅ​ស្តារ​ទឹក​ចាស់​ក្នុង​ពាង​នៅ​ខាងក្រៅ​ផ្ទះ​ដែល​មាន​ចំនួន​៥​ពាង ដោយ​ប្រើ​ម៉ូ​ទ័​រ​បូមទឹក​ពី​ក្នុង​ពាង​ចេញ ។ លុះ​នៅ​ពេល​គាត់​បាន​ស្តារ​ពាង​ទី​១ អស់ ក៏​បន្ត​ទៅ​ពាង​ទី​២ ដោយ​ដៃ​កាន់​ទុយោ​បូម ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​តែ​ម្តង ហើយ​គាត់​ក៏​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ តែ​ជា​អកុសល​ប្តី​របស់​គាត់​បាន​ដាច់​ខ្ស​ល់​នៅ​មន្ទីរពេទ្យ​ទៅ​ហើយ។

លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក​បាន​ចាត់​កម្លាំង​ជំនាញ​​ចុះ​ទៅ​ពិនិត្យ ឃើញ​មាន​ស្លាកស្នាម​ខ្សែភ្លើង​ឆក់​ចំនួន​២​កន្លែង ដោយ​មួយ​កន្លែង​របក​ស្បែក​នៅ​លើ​ដើមទ្រូង និង​មួយ​កន្លែង​ទៀត​នៅ​លើ​ប្រអប់ដៃ​ខាងឆ្វេង ដូច្នេះ​ជំនាញ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ គឺ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​តែ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន ។

ក្រោយ​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ