ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​ទេ! ឡាយ ល​ក្ខិ​ណា មិន​មក​ស្រុក​​វិញ ព្រោះ​លេចឮ​ថា​មាន​គូ​ថ្មី​នៅ​ទីនោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

យូរ​ខែ​មក​ហើយ​ដែល​ទទួល​ដំណឹង​ថា អ្នក​នាង ឡាយ ល​ក្ខិ​ណា ដែល​បាត់​វត្តមាន​ពី​កម្ពុជា​ទៅ​កា​ណា​ដា សម្តែង ក៏​បាន​ជួប​គូ​នៅ​ទីនោះ រហូត​រៀបចំ​អនាគត​ថ្មី​តែ​ម្តង​។ អ្នក​នាង​ត្រូវ​បានដឹង​ថា កំពុង​មាន​សេចក្តីសុខ…

យូរ​ខែ​មក​ហើយ​ដែល​ទទួល​ដំណឹង​ថា អ្នក​នាង ឡាយ ល​ក្ខិ​ណា ដែល​បាត់​វត្តមាន​ពី​កម្ពុជា​ទៅ​កា​ណា​ដា សម្តែង ក៏​បាន​ជួប​គូ​នៅ​ទីនោះ រហូត​រៀបចំ​អនាគត​ថ្មី​តែ​ម្តង​។ អ្នក​នាង​ត្រូវ​បានដឹង​ថា កំពុង​មាន​សេចក្តីសុខ ក្រោយ​ពេល​ទៅ​ដល់ទី​នោះ ជួប​មនុស្ស​ល្អ​ៗ រហូត​ពន្យា​ពេល​មក​ស្រុក​បង្ក​ឱ្យ​គេ​ចង់​ភ្លេចមុខ​នាង​ម្តងទៀត​។

តារា​សម្តែង និង​ចម្រៀង​ធ្លាប់​ល្បីឈ្មោះ ឡាយ ល​ក្ខិ​ណា បាន​បាត់​វត្តមាន​ពី​កម្ពុជា​ជា​ច្រើន​ខែ​មក​ហើយ​។ នាង​ត្រូវ​គេ​ដឹង​ថា បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា ។ ដំណើរ​សម្តែង​របស់​នាង​បាន​បិទ​បញ្ចប់​ហើយ ដោយ​នាង​ត្រូវ​វិល​មក​ស្រុក​។ ប៉ុន្តែ​បែរជា​មិន​ទាន់​ឃើញ​ស្រី​ស្អាត ឡាយ ល​ក្ខិ​ណា វិល​វិញ​នោះ​ទេ ក្នុង​ពេល​លេចឮ​ថា នាង​រស់នៅ​ទីនោះ​ហើយ?

បើ​តាម​ប្រភព ឡាយ ល​ក្ខិ​ណា បន្ត​រស់នៅ​កា​ណា​ដា​ច្រើន​ខែ​ទៀត ដោយ​ទំនង​អាច​យូរ​កាល ។ នាង​ត្រូវ​បានការ​ងារ​ធ្វើ​នៅ​ទីនោះ ដោយ​ច្រៀង​ផង និង​ទទួល​រៀបចំ​តារា​ចេញពី កម្ពុជា បាន​សម្តែង​នៅ​ទីនោះ​។ អ្វី​ដែល​ពិសេស នាង​ត្រូវ​គេ​ទម្លាយ​ថា កំពុង​ជក់ចិត្ត​ស្នេហា​ថ្មី ហើយ​បុរស​ជា​គូស្នេហ៍ ក៏​បាន​ធានា​នាង​រស់នៅ​ទីនោះ​។

យ៉ាងណា នេះ​ជា​តម្រុយ​ដែល​យើង​ទទួល​បាន ហើយ​ក៏​នៅ​តាមដាន​បន្ត​ទៀត​ថា នាង​ពិតជា​រស់នៅ​មែន ឬ​មក​ស្រុក​វិញ​។

គួរ​រំលឹក​ថា ឡាយ ល​ក្ខិ​ណា ជាប់​ឈ្មោះ​ជាតា​រា​ស្អាត សាច់​ស ទ្រ​លុត​ទ្រលន់ កាលពី​ច្រើន​ឆ្នាំ​មុន​។ នាង​មាន​ទីផ្សារ​សិល្បៈ​ណាស់​គ្រា​នៅ​ក្មេង ប៉ុន្តែ​នាង​បែរជា​បរាជ័យ​រឿង​ស្នេហ៍ បណ្តោយ​ខ្លួន​នៅ​មេម៉ាយ​ជាង​១០​ឆ្នាំ​។ ទើបតែ​វិល​មក​សិល្បៈ​វិញ​បាន​មួយ​ប្រាវ ក៏​ចេញ​ទៅ​កាណ​ដា នឹង​ពាក្យ​ល្ហិ​ច​ល្ហៀ​ង​មាន​គូស្នេហ៍​នា​តំបន់​នោះ​។

ម្យ៉ាងទៀត​ក៏​គេ​ទម្លាយ​ថា ល​ក្ខិ​ណា ជា​អ្នក​រៀបចំ​ស្នើ​តួ​ចេញពី​ស្រុក​ខ្មែរ មក​កា​ណា​ដា សម្រេច​លើ​នាង ដែល​សមាគម​ផ្តល់​ឱ្យ​។ មានឱកាស​បែប​នេះ ទើប​នាង​បន្ត​ផ្អិ​ប​ដំណឹង​មក​ស្រុក​សិន​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ