ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​បិទ​ប្រទេស​៥​ខែ ការពារ​កូ​វី​ដ​១៩ បុរស​ម្នាក់​ឡើង​១០០​គីឡូ​បន្ថែម​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ ២៦​ឆ្នាំ​ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជា​មនុស្ស​ដែល​ធាត់​ជាងគេ​នៅ…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ ២៦​ឆ្នាំ​ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ជា​មនុស្ស​ដែល​ធាត់​ជាងគេ​នៅ Wuhan បន្ទាប់​ពី​ឡើង​ទម្ងន់​រហូត​ដល់​១០០​គីឡូក្រាម​ថែម ក្នុង​កំឡុង​ពេល​ចិន​បិទ​ប្រទេស​រយៈពេល​៥​ខែ ដោយសារ​តែ​កូ​វី​ដ​១៩​។

បុរស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មានត្រកូល Zhou មុន​ពេល​មានការ​ប្រកាស​បិទ​ប្រទេស ក៏​មិន​មែន​ជា​មនុស្ស​ស្គម​ដែរ​។ តែ​ទោះបីជា​យ៉ាងណា កាលពីមុន​គាត់​អាច​ទៅ​ធ្វើការ​នៅ​ហាង​កាហ្វេ​ដូច​ជា​មនុស្ស​ធម្មតា​។ អ្វី​ៗ​ត្រូវ​បាន​ប្រែប្រួល នៅ​ពេល​ដែល Zhou ត្រូវ​នៅផ្ទះ ព្រោះតែ​កូ​វី​ដ​១៩ លុកលុយ​ក្នុង​ប្រទេស​។ ព្រោះតែ​មិន​បាន​បញ្ចេញ​ថាមពល គាត់​ក៏​ចាប់ផ្តើម​ឡើង​ទម្ងន់​មិន​ឈប់ រហូត​ដល់​មាន​ទម្ងន់​សរុប ២៨០​គីឡូក្រាម ដែល​លើស​ទម្ងន់​ពី​មុន​ដល់​ទៅ​១០០​គីឡូក្រាម​។

ករណី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់ Zhou ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​កាលពី​ស​ប្តា​ហ៍​មុន ដោយ​វេជ្ជបណ្ឌិត​ម្នាក់ ដែល​បាន​ព្យាបាល​គាត់​នៅ​ឯ​មន្ទីរពេទ្យ​ភាគ​កណ្តាល​នៃ​សាកលវិទ្យាល័យ Wuhan​។ Zhou បាន​ប្រាប់​គ្រូពេទ្យ​ថា គាត់​មិន​បាន​ចាក​ចេញពីផ្ទះ​របស់​គាត់ តាំងពី​មុន​ការ​បិទ​ប្រទេស គឺ​នៅ​ក្នុង​ខែមករា ហើយ​ទម្ងន់​របស់​គាត់​បាន​ធ្វើ​ឱ្យ​គាត់​មិន​អាច​គេង​លក់​ស្រួល​បាន​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​ស្នើ​សុំ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​។

បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ព្យាយាម​យក Zhou ចេញពីផ្ទះ​របស់​គាត់ និង​ចូល​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់ គាត់​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ចូល​ផ្នែក​ព្យាបាល​ជំងឺ​ធ្ងន់ ដែល​ការ​ធ្វើតេស្ត​ដំបូង​បង្ហាញ​រោគ​សញ្ញា​ផ្សេង​ៗ​ដូច​ជា ជំងឺខ្សោយបេះដូង និង​ជំងឺ​ផ្លូវដង្ហើម​។ តែ​ដោយសារ មាឌ​របស់​គាត់ បាន​ធ្វើ​ឱ្យ​វេជ្ជបណ្ឌិត​ពិបាក​ក្នុង​ការ​ធ្វើតេស្ត​ចាំបាច់​ផ្សេង​ទៀត​ដូច​ជា សម្ពាធ​ឈាម​និង វាស់​ចង្វាក់បេះដូង​។ រយៈពេល ១០ ថ្ងៃ​គ្រូពេទ្យ​ព្យាយាម​ធ្វើ​ឱ្យ​គាត់​មាន​ស្ថេ​រ​ភាព ហើយ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា គាត់​ត្រូវ​បាន​ប្រកាស​ថា មាន​ស្ថេ​រ​ភាព និង​ផុត​ពី​គ្រោះថ្នាក់​។

ក្រុម​គ្រូពេទ្យ សង្ឃឹមថា Zhou អាច​ស្រក​បាន​យ៉ាង​ហោច​ណាស់ ២០​គីឡូ ក្នុង​ពេល​៣​ខែ ដូចនេះ​ទើប​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ក្នុង​ការ​វះកាត់​បាន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ