​​៥​ឆ្នាំឬ​​?ទាល់​​កូនស្រី​ពោះ​ធំខ្លាំង ​ទើប​ធ្លាយ​រឿងដឹង​កូនក្នុងពោះ ជាកូនឪបង្កើត​?


ខេត្ត​តាកែវ​៖ មានការ​ភ្ញាក់ផ្អើលរឿង​ដែល​ហួសចិត្ត​នឹង​នឹក​ស្មាន​មិន​ដល់​ ដែល​ឪពុក​បង្កើត​មានចិត្ត​ត​រិ​ច្ឆា​ន បាន​រំលោភ​កូនស្រីបង្កើត​ខ្លួនឯង អស់​រយៈពេល​៥​ឆ្នាំទើបតែ​បែកធ្លាយ បន្ទាប់​ពី​ក្មេង​ស្រី​​ពោះ​ចេះ​តែ​ធំ​ៗ​ទៅ ហើយ​ជីដូន​ឃើញ​ឆ្ងល់​ក៏​សួរ​ទើប​ដឹង​ការ​ពិតតែ​ម្តង ។ ​

ឪពុក​ត​រិ​ច្ឆា​ន​​មានឈ្មោះ ឈូក រតនា អាយុ៤៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះឈូក សា​រុំ អាយុ ៤១​ឆ្នាំ ។ រីឯ​កូន​ស្រី​​អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​បែកធ្លាយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​បុកយ៉ាងខ្លាំង ។ ​

ទាក់ទិនករណីនេះ ត្រូវបានផេក​ហ្វេសបុកមួយ​បាន​បង្ហោះ​យ៉ាង​ដូច្នោះ​ថា «អ​យុ​ត្តិ​ធម៌​ណាស់ កូន​ៗ​ដែល​មាន​ឪពុក​ម្ដាយ​ជា​តិរច្ឆាន ប្ដី​រំលោភ​កូនស្រី​ខ្លួនឯង​ហើយ​សុខចិត្ត​នៅ​អោបក្រសោប​លួចលាក់​បាំង​ប្ដី​អោយ​គេច​ពី​សំណាញ់​ច្បាប់» ។

​យោង​អាក់ខោន​​ដដែល​បាន​រៀបរាប់ពី​ដំណើររឿង​ថា «រឿង​គឺថា​ យ៉ាងនេះ​………៖គាត់​ទាំង​ពីរ​នេះ​មានកូន​ប្រុស​ស្រី​៦​នាក់ កូនស្រី​បង​រត់គេច​ទៅ​រស់នៅ​ឆ្ងាយ​បាន​សុខ​ ហើយ​ព្រោះ​ខ្លាច​ឪ ។ ចំណែក​កូនស្រី​បន្ទាប់​បង​មាន​អាយុ​១៨​ឆ្នាំ​ ហើយ​ពេល​នេះ រាល់ថ្ងៃ​កំពុង​តែ​មើលថែ​​កូន​របស់​ខ្លួន ​ដែល​ទើប​សម្រាល មិន​ទាន់​បាន​១​ខែ​ផង ដែល​ជា​កូន​របស់​ឪពុក​រំលោភ​អស់រយៈ​ពេលប្រហែល​៥​ឆ្នាំ​មក​ហើយ គិត​ទៅ​តាំងពី​អាយុ​១៣​ឆ្នាំ ខ្លាច​ឪពុក​ពេក​ទ្រាំ​អោយ​ឪ​តិរច្ឆាន​រំលោភ​ជាង​៥​ឆ្នាំ​ ដោយ​មិន​ហ៊ាន​ប្រាប់​អ្នក​ណា លុះ​ប៉ុន្មាន​ខែ​មុន​នេះ​ពោង​ពោះធំ​ចេះ​តែ​ឆ្ងល់ យាយ​ក៏​សួរ​នឹង​ពិនិត្យ​ទើប​ដឹង​ហេតុ​ការ​ក៏​ហួសពេល​ហើយ ក៏​ទុក​អោយ​សម្រាល​បានកូន​ស្រី​ម្នាក់​តែ​ម្ដង​ទៅ​នៅ​ខែ​មុន​នេះ​។

ចំណែក​ស្ត្រី​ជា​ម្ដាយ​វិញ​ ដែល​នៅ​ធ្វើការ​នៅ​ភ្នំពេញ សុខចិត្ត​បោះបង់​កូនតូច​ៗ​ទុក​នៅ​ផ្ញើ​យាយ បែរ​ជា​លាក់បាំង​ប្ដី​ពី​ច្បាប់​នៅ​ភ្នំពេញ​នេះឯង​ជួយ​ស៊ែរ​ផង អោយ​ប៉ូ​លី​ស​សមត្ត​កិច្ច ចាប់​ជន​ដៃដល់​ល្មោភកាម​នេះ ចូល​គុក​ឬ​ផ្ដន្ទាទោស​តាម​ច្បាប់ ។ ផ្ទះ​របស់​នារី​រង​គ្រោះ​រស់នៅភូមិ​ចំការ​អង្គ​ខាងត្បូង ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ 😌​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ក្មេង​ស្រី​រង​គ្រោះ​ពី​ទ​ង្វើ​ថោកទាប​ពី​ឪពុក​តិ​រិ​ច្ឆា​ន​ខាង​លើ​សុំ​អោយ​សមត្ថកិច្ច​ជួយ​ចាត់វិធានការ ​នឹង​រក​យុ​ត្តិ​ធ​ម័​អោយ​រូប​នាង​ផង

លោក​វរសេនីយ៍ឯក​ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា​ រឿង​នេះ​ខាង​សាច់ញាតិ​នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ជាង​៣​ខែ​មុនឯណោះ ​រួច​លោក​ក៏​បាន​បញ្ជូន​សំណុំរឿង​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស​នឹង​ការពារ​អ​និ​ថិ​ជន​ខេត្ត​រួច​ហើយ​ដែរ ។

ចំណែក​លោក​វរសេនីយ៍ឯក​ សុខ ប៊ុ​ន​ថន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស​នឹង​ការពារ​អ​និ​ថិ​ជន​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​​តាម​ទូរស័ព្ទ​ថា លោក​បាន​ទទួល​ពាក្យបណ្តឹង​ខាង​នគរបាល​ស្រុក​ត្រាំកក់​បញ្ជូន​មក​នៅ​ចុងខែ​២​ហើយ​ខាង​ជំនាញ​របស់​លោក​បាន​កសាង​សំណុំរឿង​ បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​នៅ​ដើមខែ​៣ ព្រោះ​ពេល​នេះ​ ជនសង្ស័យ​ជា​ឪពុក​បាន​រត់គេច​ខ្លួន​បាត់​ហើយ​ មាន​តែ​ខាង​សាលាដំបូង​ទេ​ដែល​ចេញ​ដីកា​​ស្វែងរក​ជនសង្ស័យ ​ដើម្បី​ឃាត់ខ្លួន​អោយ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់បាន​ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ