ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ ចាត់​វិធាន​ការ​ណ៍​លើ​អ្នកដំណើរ​មិន​ពាក់​ម៉ាស់


អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ របស់​អា​មេ​រិ​ក​បាន​ប្រកាស​ថា ពួក​គេ​មាន​បំណង​រឹត​បន្តឹង​លើ​វិធាន​ការណ៍​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ពេល​ធ្វើ​ដំណើរ រួម​ទាំង​ការ​ហាម​អ្នកដំណើរ​ដែល​មិន​ព្រម​ពាក់​ម៉ាស មិន​ឱ្យ​ឡើង​លើ​យន្តហោះ​នោះ​ទេ​។

សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង បន្ថែម​ទៅ​លើ​ការ​តម្រូវ​ឱ្យ​អ្នកដំណើរ​ទាំងអស់​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិ​ភាព និង​មិន​ត្រូវ​ជក់បារី​។ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ ចំនួន​៧ រួម​មាន ក្រុមហ៊ុន​អាកាស​ចរណ៍ American ក្រុមហ៊ុន​អាកាសចរណ៍ Delta ក្រុមហ៊ុន​អាកាសចរណ៍ Southwest និង ក្រុមហ៊ុន​អាកាសចរណ៍ United បាន​សន្យា​នឹង​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី​ដែល តម្រូវ​ឱ្យ​អ្នកដំណើរ​ពាក់​ម៉ាស់​ការពារ ដែល​ត្រូវ​បាន​អនុវត្ត​ជាមួយនឹង​ការ​ពិន័យ​យ៉ាងធ្ងន់ធ្ងរ ដូច​ជា​ការ​ហាម​ឃាត់​ការ​ហោះហើរ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​។

ក្រុមហ៊ុន​ធំ​គ្រប់គ្រង​លើ​វិស័យ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​អា​មេ​រិ​ក បាន​ប្រាប់​ថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍​នីមួយ​ៗ នឹង​កំណត់​ពី​ផលវិបាក​សម​ស្រប​សម្រាប់​អ្នកដំណើរ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា មិន​គោរព​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍ និង​រួម​ទាំង​ការ​ផ្អាក​​សិទ្ធិ​ហោះហើរ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​»​។

ប្រភព​បាន​និយាយ​ថា ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដាក់​ចេញ​នូវ​គោលនយោ​បាយ​​ជាក់លាក់​ក៏​ដូច​ជា នីតិវិធី​អនុវត្ត​សម្រាប់​អ្នកបើកបរ​យានយន្ត និង អ្នកធ្វើការ​លើ​យន្តហោះ ដើម្បី​អនុវត្ត​តាម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ