ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់ចាក់​ហើយ​! ពេល​នេះ​Taylor Swift ផ្តើម​រិះគន់​រឿង​ការ​រើសអើង​ពូជសាសន៍

3 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ ក្នុង​អាជីព​របស់​នាង Taylor Swift ស្រី​ស្អាត​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​នាង​មិន​ដែល​និយាយ​អ្វី​ពាក់ព័ន្ធ​ឆាកនយោបាយ​ឡើយ ។ តែ​ពេល​នេះ Taylor Swift…

អា​មេ​រិ​ក​ ៖ ក្នុង​អាជីព​របស់​នាង Taylor Swift ស្រី​ស្អាត​ម្នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​នាង​មិន​ដែល​និយាយ​អ្វី​ពាក់ព័ន្ធ​ឆាកនយោបាយ​ឡើយ ។

តែ​ពេល​នេះ Taylor Swift ដែល​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​នោះ​និយម​ពេញចិត្ត​លើ​បទ​ចម្រៀង​ល្បី​ៗ​មួយ​ចំនួន ដូច​ជា​បទ shake it off, 22 , Love story ជាដើម​នោះ ត្រូវ​បាន​ផ្លាស់​ប្តូរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។ នៅ​ក្នុង​សារ​បង្ហោះ​តាម Twitter ចុង​ក្រោយ​របស់​នាង​ជា​ច្រើន នាង​បាន​រិះគន់​យ៉ាង​ខ្លាំង​ៗ ដោយ​បញ្ចេញ​សារ​ថា វិមាន Confederate នៅ​រដ្ឋ Tennessee គឺជា​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ធុញថប់​បំផុត ។

នាង​បាន​បង្ហោះ​សារ​ឡើង​រសើប​ថា «​ក្នុង​នាម​ជា​ពលរដ្ឋ​នៅ​រដ្ឋ Tennessean វា​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ដែល​មាន​រូបសំណាក​ជា​ច្រើន​កំពុង​ឈរ​នៅ​ក្នុង​រដ្ឋ​របស់​យើង​ដែល​អបអរ​ដល់​ឥស្សរជន​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​នៃ​ការ​រើសអើង​ពូជសាសន៍​ដែល​បាន​ធ្វើ​រឿង​អាក្រក់​ជា​ច្រើន ។ ក្នុង​នោះ Edward Carmack និង Nathan Bedford Forrest គឺជា​ឥស្សរជន​ដែល​មិន​គួរ​ឱ្យ​ជឿ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រដ្ឋ​របស់​យើង ហើយ​គួរតែ​ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​បែប​នោះ​» ។

នៅ​ក្នុង​ការ​បង្ហោះ​សារ​ជា​សេរី​ជាង ១០ លើ Twitter ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​នោះ នាង​Taylor Swift បាន​រៀបរាប់​លំអិត​អំពី​ប្រវត្ដិសាស្ដ្រ​របស់ Carmack និង Bedford ដោយ​អំពាវនាវ​ដល់​មន្ដ្រី Tennessee បញ្ឈប់​ការ​«​ប្រយុទ្ធ​ដើម្បី​វិមាន ឬ​រូបសំណាក​ទាំងនេះ​»​។

នាង​បាន​បន្ថែម​ថា «​ការ​យក​រូបចម្លាក់​ទាំងនោះ​ចេញ​នឹង​មិន​អាច​ដោះស្រាយ​នូវ​ការ​គៀបសង្កត់ អំពើ​ហិ​ង្សា និង​ការ​ស្អប់ខ្ពើម ដែល​កើតជា​ប្រព័ន្ធ​រាប់​សតវត្ស​ដែល​មនុស្ស​ស្បែក​ខ្មៅ​ត្រូវ​តែ​ស៊ូទ្រាំ​នោះ​ទេ ប៉ុន្តែ​វា​អាច​នាំ​យើង​អោយ​ដើរ​មួយ​ជំហាន​ទៀត​កាន់តែ​ខិត​ជិត​ដើម្បី​ធ្វើ​អោយ​ប្រជាជន​និង​អ្នកទេសចរ​នៅ​រដ្ឋ Tennesseans មក​កាន់​រដ្ឋ​របស់​យើង​មាន​អារម្មណ៍​មាន​សុវត្ថិភាព គ្រប់​ពណ៌​សំបុរ មិនមែន​តែ​ជន​ស្បែក​សទេ​» ។

នាង Taylor Swift ពេល​នេះ​បាន​ក្លាយជា​អ្នកសិល្បៈ​ដែល​បាន​និយាយ​យ៉ាងច្រើន​ជុំវិញ​បញ្ហា​ការ​រើសអើង​ពូជសាសន៍​ស្បែក​ខ្មៅ បន្ទាប់​ពី​ការ​រក្សា​ភាព​ស្ងាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។

កាលពី​ខែឧសភា​ លោកស្រី​បាន​អំពាវនាវ​ដល់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំពោះ​ការ​បញ្ចេញ​សារ​តាម Twitter វេលា​យប់​ជ្រៅ​មួយ​របស់​លោក​ដែល​គំរាម​ប្រើ​អំពើ​ហិ​ង្សា​ប្រឆាំង​នឹង​ក្រុម​បាតុករ​នៅ​ក្នុង​រដ្ឋ Minnesota ដោយ​និយាយ​ថា ​លោក​កំពុង «​បង្ក​ឱ្យ​មាន​បញ្ហា​នៃ​ឧត្តមភាព​នៃ​ជន​ពណ៌​ស​និង​ការ​រើសអើង​ជាតិ​សាសន៍ (​ក្នុង​អាណ​ត្តិ​ជា​ប្រធានាធិបតី​) របស់​លោក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ