ធ្វើ​ទាន​ដូច​ម្តេច​ដែល​ហៅ​ថា​ជា​ទាន​ជាប់​ដោយ​កិលេស ?


ព្រះពុទ្ធ​មិន​បាន​លើក​សរសើរ​អំពី​ការ​ធ្វើ​ទាន​ជាប់​ដោយ​កិលេស​ទេ ព្រោះ​កិលេស​នេះឯង​ធ្វើ​ឱ្យ​ចិត្ត​លោភលន់​កាន់តែ​ធ្ងន់ ជា​ចិត្ត​មិន​រួច​រដោះ​ចេញ​ចាក​ភព ប៉ុន្តែ​ព្រះ​អង្គ​ទ្រង់​សរសើរ​ដល់​ការ​ធ្វើ​ទាន​ទាំងឡាយ​ណា​ដែល​មានការ​តាំងចិត្ត​ត្រូវ គឺ​យក​ព្រះ​និព្វាន​ជា​អារម្មណ៍​តែ​មួយ​គត់ ដែល​ជាទី​ឋាន​បរមសុខ ទី​រំលត់ទុក្ខ​ទាំងអស់ ។

ខាងក្រោម​នេះ​ជា​ទាន​ដែល​ជាប់​ដោយ​កិលេស​គឺ ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ត្រកូល​មហាសាល ត្រកូល​ខ្ពង់ខ្ពស់ ត្រកូល​មានទ្រព្យ​សម្បត្តិ​ច្រើន និង​មាន​រូបសម្បត្តិ​ស្អាត​, ឱ្យទាន​ព្រោះ​ចង់​កើត​ក្នុង​ឋាន​ទេវ​លាក​ទាំង​៦​ជាន់​, ឱ្យទាន​ព្រោះ​ចង់ទៅ​កើត​ក្នុង​ព្រហ្មលោក ។

ទីឋាន​ទាំង​អស់នេះ​បាន​សុខ​ដែរ តែ​សុខ​នោះ​នៅ​មិន​អស់​មិន​ហើយ គឺ​ជួន​បាន​សុខ ជួន​កើតទុក្ខ​មិន​ឋិតថេរ​។ កន្លែង​ដែល​បាន​សុខ​មិន​ប្រែប្រួល សុខ​តែ​មួយ​គត់​ហៅ​ថា ឯក​ន្ត​បរមសុខ គឺ​មាន​តែ​ព្រះ​និព្វាន​តែ​មួយ​គត់​ដែល​ជា​កន្លែង​អស់​ទុក្ខ​កង្វល់ និង​មិន​ជាប់ជំពាក់​អ្វី​ទៀត​ឡើយ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ