ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានទូរស័ព្ទទំនើប​ប្រើ តែ​ក្បាលខូច ទៅ​លួច​​ថត​វីដេអូពេល​​នាង​​​ងូត​​ទឹក​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជា​ជាង​ជួសជុលរថយន្ត បាន​យក​ទូរស័ព្ទ​លួច​ថតរូប​ក្មេង​ស្រីកំពុង​ងូតទឹក​ក្នុង​បន្ទប់ទឹក ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់ឪពុក​ម្តាយ​ក្មេង​ស្រី ។ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ជា​ជាង​ជួសជុលរថយន្ត បាន​យក​ទូរស័ព្ទ​លួច​ថតរូប​ក្មេង​ស្រីកំពុង​ងូតទឹក​ក្នុង​បន្ទប់ទឹក ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់ឪពុក​ម្តាយ​ក្មេង​ស្រី ។
ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល៦​និង​៣០​នាទី​ល្ងាច នៅ​បន្ទប់ទឹក​រួម​គ្នា ស្ថិត​ក្នុង​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។

ក្មេង​ស្រី​ដែល​គេលួច​ថត​នេះ​មាន​អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងឃុំ​ខាងលើ ឯ​ជន​ដែល​រពឹសដៃ​ចង្រៃ​ខ្លួន​នេះ​ឈ្មោះអេ​ន ធា​រ៉ា អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ខាងលើ​ដែរ ។ មន្ត្រី​នគរបាល​ស្រុក​កៀនស្វាយ​ឲ្យ​ដឹង​ថា នៅពេល​ក្មេង​ស្រី​កំពុង​ងូតទឹក​ស្រាត​នៅ​ក្នុង​បន្ទប់ទឹក​របស់​ខ្លួន ស្រាប់តែ​ជន​នេះ​ដែល​ស្នាក់​នៅ​យានដ្ឋា​ន​ជួសជុល​រថយន្ត​ក្បែរ​នោះ បាន​យក​ទូរស័ព្ទ​លួច​ថត​ជា​វី​ដេ​អូ​តាម​ប្រហោង​ដំបូល​ស័ង្កសី​ធ្លុះធ្លាយ ។

ពេល​នោះ​ក្មេង​ស្រី​ឃេ​ី​ញ​ក៏​ស្រែក​ឆោឡោ​ឡើង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ បន្ទាប់​មក​ម្ដាយ​របស់​ក្មេង​ស្រី​បាន​មក​សួរ​រកទូរស័ព្ទ​ពី​ជនសង្ស័យ តែ​ជនសង្ស័យ​មិន​ព្រម​ប្រគល់​ឲ្យ ហើយ​ម្ដាយ​នាង​ក៏​រាយ​ការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ នគរបាល​ប៉ុស្ដិ៍​ក៏​បាន​ទៅ​សាកសួរ ហើយ​ដកហូត​ទូរស័ព្ទពី​ជនសង្ស័យ​ពិនិត្យ​ឃេ​ី​ញ​រូបភាព​វី​ដេ​អូ​អាក្រាត​កាយ​ក្មេង​ស្រី ក៏​បញ្ជូន​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដេ​ី​ម្បី​ចាត់ការ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ