ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​​! មរណ​ភាព​យោធា​ម្នាក់ ​ខ្វះ​ខាត​សូម្បី​​មឈូស​៣០​ម៉ឺន​រៀល​ក៏​​គ្មាន​(វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យោធា​ម្នាក់ ក្រោយ​ពី​ធ្លាក់ខ្លួន​ឈឺ​មួយ​រយៈ រហូត​ដល់​ទទួលមរណភាព​ជាមួយនឹង​ភាព​ក្រៀមក្រំ ព្រោះ​មាន​តែ​កូនប្រុស​ស្រី​៣​នាក់ ហើយ​ការ​ធ្វើបុណ្យ​អាស្រ័យ​លើ​អ្នកស្រុក​ជួយ​ជ្រុម​ជ្រែង សូ​ម្បី​ថ្លៃ​មឈូស​៣០​ម៉ឺន​រៀល ក៏​ត្រូវ​រង់ចាំ​ប្រមូល​ពី​អ្នក​ភូមិ​ចូល​បច្ច័យ​ឲ្យ​គេ​ដែរ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យោធា​ម្នាក់ ក្រោយ​ពី​ធ្លាក់ខ្លួន​ឈឺ​មួយ​រយៈ រហូត​ដល់​ទទួលមរណភាព​ជាមួយនឹង​ភាព​ក្រៀមក្រំ ព្រោះ​មាន​តែ​កូនប្រុស​ស្រី​៣​នាក់ ហើយ​ការ​ធ្វើបុណ្យ​អាស្រ័យ​លើ​អ្នកស្រុក​ជួយ​ជ្រុម​ជ្រែង សូ​ម្បី​ថ្លៃ​មឈូស​៣០​ម៉ឺន​រៀល ក៏​ត្រូវ​រង់ចាំ​ប្រមូល​ពី​អ្នក​ភូមិ​ចូល​បច្ច័យ​ឲ្យ​គេ​ដែរ ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ភូមិ​-​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២0​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ផៃ សុ​ខឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ ជា​យោធា​មាន​ឋានន្តរស័ក្តិ​ព្រិ​ន្ទ​បាល​ឯក បំរើ​ការងារ​នៅ​វរ​៣៩៤ កងពល​តូច​អន្តរាគមន៍​លេខ​៩ នៃ​កងពលធំ​លេខ​៣ ឈរជើង​នៅ​បន្ទាត់​ព្រំដែន​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះ​វិហារ​។

សេចក្តីរាយការណ៍​បន្ត​ថា យោធា​ខាងលើ បាន​ទទួលមរណភាព​ដោយសារ​តែ​ជំងឺ​សួត​នៅ​មន្ទីរ​ពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០២០ ហើយ​ត្រូវ​បានកូន​ៗ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ក្នុងភូមិ​-​សង្កាត់​ខាងលើ​។

ពិធី​បុណ្យសព​នេះ មើលទៅ​ហាក់ដូច​សង្វេគ​ណាស់ ព្រោះ​មាន​អ្នកចូលរួម​ប្រហែល​១០​នាក់​ប៉ុណ្ណោះ ហើយ​ចង្ក្រាន ចាន ឆ្នាំង ឬ​ទីតាំង​ចុងភៅ មាន​ត្រឹម​កូន​គ្រែ​តូច​មួយ អ្នកស្រុក​នាំ​គ្នា​ចិត​បន្លែ និង​ដាំ​ស្ល មាន​បាយ​២​កូន​ឆ្នាំង​តូច សម្ល​១​កូន​ឆ្នាំ​ប៉ុណ្ណោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សូ​ម្បី​ថ្លៃ​មឈូស​៣០​ម៉ឺន​រៀល​ដែល​យក​ចេញពី​វត្ត​បា​លិ​លេ​យ្យ ក៏​កូន​ៗ​គ្មាន​ប្រាក់​ឲ្យ​គេ​គ្រប់​ដែរ​។

អ្នកស្រុក ក៏​ដូច​ជា​កូន​ៗ​ជន​រង​គ្រោះ និយាយ​ថា ថ្លៃ​មឈូស​ពេល​គេ​ដឹក​ដល់​រោង​បុណ្យ​ប្រមូល​ប្រាក់​ពី​ធុង​ដែល​គេ​ចូល​បច្ច័យ​បាន​តែ​២៧​ម៉ឺន​រៀល ចំ​ណែ​គ​អ្នក​ដឹក​មឈូស​មិន​ទទួលយក ដោយ​ប្រាប់​ថា ចាំ​គ្រប់​សិន​នឹង​យក​ជា​ក្រោយ​។

កូន​ៗ​សព​ជន​រង​គ្រោះ​និយាយ​ថា ដោយសារ​មួយ​រយៈ​នេះ ថៃ​បិទ​ព្រំដែន​សម័យ​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​ការងារ​ធ្វើ ម្យ៉ាង​ស្រប​ពេល​មើលថែ​ឪពុក​ឈឺ​រយៈពេល​៣​ខែ ទើប​ជួប​រឿង​ខ្វះខាត​ជីវភាព​គ្រួសារ​។

ទោះជា​យ៉ាងណា សព​យោធា​ខាងលើ ត្រូវ​បាន​កម្លាំង​អង្គភាព​របស់​គាត់ មិន​ទុក​ឲ្យ​នៅ​ឯកោ​នោះ​ទេ បាន​យក​រថយន្ត​អង្គភាព​មក​ដឹក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​ធ្វើបុណ្យ​បន្ត​នៅ​បន្ទាយ ឯ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ទាំង​យប់​។

ជួប​សម្ភាសន៍​ផ្ទាល់​លោក​អនុសេនីយ៍ត្រី ខៀវ ច​ន្ធូ ដែល​បាន​ដឹកនាំ​កម្លាំង​មក​ទទួល​សព​ជន​រង​គ្រោះ បាន​ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះជា​កម្លាំងយោធា​បំរើ​ការងារ​នៅ​វរ​៣៩៤ កងពល​តូច​អន្តរាគមន៍​លេខ​៩ ជាមួយ​លោក​មែន​។

លោក​អនុសេនីយ៍ត្រី​បន្ត​ថា ជន​រង​គ្រោះ​បាន​ធ្លាក់ខ្លួន​ឈឺ​មួយ​រយៈ​ធំ តែ​កាល​នៅ​ព្យាបាល​ក្នុង​អង្គ​ភាព​ថ្នាក់ដឹកនាំ​ក្នុង​កងពល ក៏​ដូច​ជា​វរៈ​តែងតែ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ថវិការ​ជួយ​ឧបត្ថម្ភ​ជា​បន្តបន្ទាប់​។ លុះ​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​មក​លេង​កូន​ៗ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាប់តែ​ទទួល​ព័ត៌​មាន​អកុសល​ថា ទទួលមរណភាព​ហើយ ។

ក្រោយ​ទទួល​ព័ត៌មាន​ថា ជន​រង​គ្រោះ​បាត់បង់​ជីវិត ហើយ​ថា​កូន​ៗ​សុទ្ធតែ​មាន​ជីវភាព​ខ្វះខាត ថ្នាក់ដឹកនាំ​ក្នុង​កងពល​ក៏​ដូច​ជា​វរៈ​ក៏​បាន​ចាត់​លោក​ដឹកនាំ​កម្លាំង​មក​ទទួល​សព​ជន​រង​គ្រោះ​ទៅ​ធ្វើបុណ្យ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​អង្គភាព ពោល​គឺ​ឲ្យ​សាក​សម​នឹង​គុណ​តម្លៃ​ដែល​ជន​រង​គ្រោះ​បាន​តស៊ូ​បំរើ​ជាតិ​មាតុភូមិ​ជា​យូរ​មក​ហើយ​។

ពាក់ព័ន្ធ​នឹង​តម្លៃ​មឈូស​៣០​ម៉ឺ​រៀល​ដែល​អ្នកស្រុក​រអ៊ូរទាំ​ថា ថ្លៃ​កប់​ពពក​នេះ បុរស​ឈ្មោះ​ម៉ា​ន ដែល​ជា​អ្នក​បូជាសព​នៅ​វត្ត​បា​លិ​លេ​យ្យ ប្រាប់​កោះសន្តិភាព​ថា ខណៈ​ទៅ​ទទួល​ថ្លៃ​មឈូស​ថា ៣០​ម៉ឺន​រៀល​ហ្នឹង​ថោក​ហើយ ។ ហើយ​ថែម​ទាំង​និយាយ​ថា មឈូស​១​គេ​លក់​ថ្លៃ​៤០ ឬ​៤៥ ឬ​៥០​ម៉ឺន​រៀល តែ​លោក​ថា មិនមែន​មឈូស​របស់​លោក​ទេ ពោល​គឺ​គ្រាន់តែ​ដឹក​ពី​ពី​វត្ត​ឲ្យ​គេ​នឹង​ទទួល​បាន​ថ្លៃ​ដឹក​២​ឬ​៣​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ