ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងផ្លាស់ប្តូរប្រធានមន្ទីរ ខ្លះដេកព្រៃស ខ្លះឡើងទៅអង្គុយនៅភ្នំពេញ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​និយាយ​រឿង​ផ្លាស់​ប្ដូ​រប្រធាន​មន្ទីរ​ខ្លះ​ដេក​ព្រៃ​ស​-​ខ្លះ​ឡើង​ទៅ​ភ្នំពេញ​ លោក​ឆាន់ ​សា​ផា​ន់ ​រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោក​​ជា ​សុ​ផា​រ៉ា ​ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋ មន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​…

ខេត្តកំពត ៖ លោក​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​និយាយ​រឿង​ផ្លាស់​ប្ដូ​រប្រធាន​មន្ទីរ​ខ្លះ​ដេក​ព្រៃ​ស​-​ខ្លះ​ឡើង​ទៅ​ភ្នំពេញ​ លោក​ឆាន់ ​សា​ផា​ន់ ​រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោក​​ជា ​សុ​ផា​រ៉ា ​ឧបនាយករដ្ឋមន្ត្រី​-​រដ្ឋ មន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ថ្លែងប្រាប់​អោយ​ដឹង​ថា​ លោក​សុំ​ស​រសើរ​ដល់​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កែប​ គឺ​លោក​វ៉ៅ​ សុខា​ រាជរដ្ឋាភិបាល​បាន​សម្រេច​អោយ​លោក​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្ត​កែប​ ​ហើយ​ចូល​កាន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កែប​ថ្ ជំនួស​លោក​វ៉ៅ​សុខា ​គឺ​លោក​សុទ្ធ​ ពុទ្ធិ​ម៉ា​នី​ន ​អតីត​អនុប្រធាន​មន្ទីរ​ដែនដី​ខេត្ត​កែប​ ។​

លោក​រដ្ឋលេខាធិការ​​ឆាន់​ សា​ផា​ន់​ បាន​ថ្លែង​អោយ​ដឹ​ងបន្ត​ថា​ ខេត្ត​កែប​ប្រធាន​មន្ទីរ​និង​អនុប្រធាន​ជា​មនុស្ស​ធ្វើការ​បាន​ល្អ​ ។​ តែ​ខេត្ត​ផ្សេង​ៗ​ដូច​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​ឃាត់ខ្លួន​ដេក​ព្រៃ​ស​អស់ហើយ និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកំពត​-​ខេត្តតាកែវ​-​ខេត្តកណ្ដាល​ ​និង​ខេត្ត​ផ្សេង​ទៀត ​សុទ្ធតែ​បាន​ឡើង​ទៅ​ភ្នំពេញ​ ហើយ​ម្នាក់​ៗ​ធ្វើ​ធ្មេញ​សរ​ស្ញិញ​។​

លោក​ឆាន់​ សា​ផា​ន់ ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​បាន​ថ្លែង​បែប​នេះ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​មិថុនា ​នៅ​អគារ​ប្រជុំ​សាលាខេត្ត​កែប ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កែប​ ។​ គឺ​លោក​សុទ្ធ ​ពុទ្ធិ​ម៉ា​នី​ន​ អតីត​អនុប្រធាន​មន្ទីរ​ឡើង​កាន់​មុខ​តំណែង ​ជា​ប្រធាន​មន្ទីរ​ជំនួស​លោក​វៅ ​សុខា​ចូល​កាន់​តំណែង​អភិបាលរង​ខេត្ត​កែប ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ លោក​ឆាន់ ​សា​ផា​ន់​ បាន​ថ្លែងប្រាប់​អ្នកចូលរួម​មក​ពី​មន្ទីរ​ផ្សេង​ៗ​ថា​ លោក​ប្រធាន​មន្ទីរ​ដែល​ទើបតែ​ចូល​កាន់​តំណែង​ថ្មី​ ត្រូវធ្វើ​អី​មួយ​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​អោយ​បាន​ច្បាស់លាស់​ ព្រោះ​អ្នកប្រឆាំង​គេ​យក​រឿង​ដីធ្លី​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​។

​លោក​ឆាន់ ​សា​ផា​ន់ ​បាន​ថ្លែង ប្រាប់​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​សហការ​គ្នា​ពិនិត្យ​មើល​សំណង់​ដែល​សាងសង់​ឬ​កំពុង​សាងសង់ ​ចៀសវាង​បាក់​រលំ​ដូច​នៅ​ខេត្ត​ព្រះ​សហ​នុ​ និង​ខេត្ត​កែប​នេះ​ជា​លើក​ទី​2​ ។​ លោក​វ៉ៅ​ សុខា​អភិបាលរង​ខេត្ត​កែប ​បាន​មាន​ប្រសាសន៍​ថា​ នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កែប​ បាន​ទទួល​ពាក្យបណ្ដឹង​ចំនួន​175​ករណី​ តែ​ដោះស្រាយ​បាន​ខ្លះ​ និង​កំពុង​ដោយ​ស្រាយ​បន្ត​ទៀត​ និង​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​ជា​
ប្រ​ព​ន្ធ័​និង​ប្រកាស​តំបន់​វិនិច្ឆ័យ​បាន​ចំនួន​15​ភូមិ​ នៅ​សល់​3​ភូមិ​ទៀត​។ ​លោក​វ៉ៅ ​សុខា​ ថា ​នៅ​ឆាំ្ន​2021​ខាង​មុខ​នេះ​ខេត្ត​កែប​ត្រូវ​បញ្ចា​ប់​ការ​វាស់វែង​ដីធ្លី​អោយ​បាន​រួចរាល់ ​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ