ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ឆ្លង​វីរុសកូវីដ១៩ ​ចិន​ពង្រឹង​ការ​ត្រួតពិនិត្យ​លើ​សាច់ ​និង​ត្រីសាល​ម៉ុន

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​១៥ ​មិថុនា បាន​ពង្រឹង​ការ​ត្រួតពិនិត្យ លើ​សាច់​ និង​បណ្ដា​​ផលិតផល​សមុទ្រ បន្ទាប់​ពី​ការ​សង្ស័យ​លើ​ការ​ឆ្លង​វីរុស ​COVID-19…

ប្រទេស​ចិន ៖ ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​១៥ ​មិថុនា បាន​ពង្រឹង​ការ​ត្រួតពិនិត្យ លើ​សាច់​ និង​បណ្ដា​​ផលិតផល​សមុទ្រ បន្ទាប់​ពី​ការ​សង្ស័យ​លើ​ការ​ឆ្លង​វីរុស ​COVID-19 ក្នុង​ផ្សារ​លក់​ស្បៀង​ដ៏​ធំ​មួយ នៃ​ក្រុង​ប៉េ​កាំ​ង ដែល​អាច​ក្លាយជា​ប្រភព​នៃ​រលក​ឆ្លង​ថ្មី​។

បន្ទាប់​ពី​២​ខែ​ ពុំ​មាន​អ្នក​ឆ្លង​ណា​ម្នាក់ អ្នក​ឆ្លង​វីរុស​ថ្មី​៧៩​នាក់​ ត្រូវ​បាន​រាយការណ៍ ក្នុង​រដ្ឋធានី​ចិន​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ភាគច្រើន​ទាក់ទិន​នឹង​ផ្សា​រស៊ី​ន​ហ្វា​ឌី​ ជា​ផ្សា​របោះ​ដុំ​ដ៏​ធំ​មួយ នៃ​បណ្ដា​ផលិតផល​ស្បៀង​នៅ​អា​ស៊ី ដោយ​មាន​ឃ្លាំង​នានា ​និង​ទីតាំង​លក់​ដែល​លាតសន្ធឹង លើ​ផ្ទៃដី​ដ៏​ធំ​ប៉ុន​ទីលាន​បាល់ទាត់​១៦០​។

ការ​រក​ឃើញ​ក្នុង​ផ្សារ​នេះ​នូវ​ដាន​វីរុស លើ​ជ្រុ​ញ​កាប់​សាច់​ត្រីសាលម៉ុន​មួយ នាំ​ឲ្យ​គេ​មានការ​ភ័យ​ខ្លាច​ដល់​លទ្ធភាព​នៃ​ការ​ចម្លង របស់​បណ្ដា​ផលិតផល​ស្បៀង​។ តាម​ផ្សារ​ទំនើប​ធំ​ៗ​នៅ​ចិន គេ​បាន​​ដក​យក​ចេញ​បណ្ដា​ផលិតផល​ពី​ត្រីសាម៉ុន​ ​និង​ផ្អាក​ការ​នាំ​ចូល​ត្រីសាលម៉ុន​អឺ​រ៉ុ​ប​។

សម្រាប់​ពេល​នេះ​អាជ្ញាធរ​ចិន គូសបញ្ជាក់​ថា បាន​យក​គំរូ​ពី​បណ្ដា​ផលិតផល​ស្បៀង ដែល​ដាក់​លក់​នៅ​តាម​ទីផ្សារ​នានា​នៃ​ក្រុង​ប៉េ​កាំ​ង ទៅ​ធ្វើតេស្ត​តែ​លទ្ធផល​អវិជ្ជមាន​។ ទោះបី​យ៉ាងនេះ​ក្ដី​ខេត្ត​កង់​តុង ហ៊ឺណា​ន់ ហ៊ឺប៉ី ​និង​ហ៊ូ​ណា​ន់ ​ព្រមទាំង​ក្រុង​ទៀន​ជី​ញ ក៏​សម្រេច​ពង្រឹង​ការ​ត្រួតពិនិត្យ។

ការ​ត្រួតពិនិត្យ​ម៉ឺង​ម៉ាត់​ក្នុង​បណ្ដា​កំពង់​ផែ​នឹង​អាច​នាំ​ឲ្យ​មានការ​ខ្វះ​និង​ការ​យឹត​យ៉ាវ ក្នុង​ការ​ផ្ដល់​និង​អាច​ឲ្យ​តម្លៃ​ស្បៀង​ឡើងថ្លៃ​ខ្ពស់​។ ចិន​ជា​ប្រទេស ទិញ​សាច់​ធំ​ជាងគេ​លើ​ពិភពលោក ជាមួយ​ការ​នាំ​ចូល​សាច់​ប្រមាណ​ជា ជិត​៤​លាន​តោន​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ