ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​!តារា​សម្តែង នៅ ណា​វី​ន ចំណង​​ស្នេហ៍​ក្រោម​ការសំពះ​ផ្ទឹម ដល់​ផ្លូវ​បំបែក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ពេល​ដែល​គេ​ឃើញ​អ្នក​នាង នៅ ណា​វី​ន តារា​សម្តែង និង​តារាចម្រៀង ស្រាប់តែ​ប្រកាស​ឱ្យ​គេ​ដឹង​ថា ស្នេហា​រង្គោះរង្គើ​។…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​តែ​ម្តង នៅ​ពេល​ដែល​គេ​ឃើញ​អ្នក​នាង នៅ ណា​វី​ន តារា​សម្តែង និង​តារាចម្រៀង ស្រាប់តែ​ប្រកាស​ឱ្យ​គេ​ដឹង​ថា ស្នេហា​រង្គោះរង្គើ​។ ខណៈ​កន្លង​ទៅ នាង និង​ប្តី​ក្មេង​រាង​សង្ហារ​ក៏​បាន​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា ទៅ​ណា​មក​ណា មើលថែ​គ្នា សូ​ម្បី​តែ​នាង​ឈឺ​ក៏​តាម​ថែរ មិន​គួរ​ជួប​រឿង​បែប​នេះ​សោះ​។

នេះ​ប្រហែលជា​មាន​ភាព​អស់​និស្ស័យ​ជា​គូគាប់​ហើយ មិនដឹង​ថា ដំណើរ​ស្នេហា​ចាប់ផ្តើម​ឆក់​ល្វែង​នេះ ផ្តើម​ប្រែប្រួល​តាំងពី​ពេល​ណា​ឡើយ​។ ដោយ​ម្នាក់​ៗ​មាន​អារម្មណ៍​សោកស្តាយ​នៅ​ពេល​ឃើញ ណា​វី​ន ដែល​ខ្លួន​ឈឺ​កន្លង​មក​បាន​ប្តី​នៅ​ជិត​មើលថែ រំពឹង​ថា ស្នេហា សមប្រកប​។ ប្រហែល​អស់ចិត្ត​រៀងខ្លួន​ក៏​មិនដឹង ទើប​ឈាន​ដល់​រឿង​បែកផ្លូវ រហូត​បង្ហោះ​សា​ជា​ទូទៅ​។

ការ​បង្ហោះ Status កាលពី​យប់​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០២០ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​សម្ដែង និង​តារាចម្រៀង កញ្ញា នៅ ណា​វី​ន បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ជា​ហ្វេ​ន​ៗ​របស់​នាង ជា​ពិសេស​គឺ​អ្នកសិល្បៈ​ដែល​ស្គាល់​នាង មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដូច​លាតត្រដាង​ថា នាង និង​គូស្នេហ៍ មានរឿង​បែក​គ្នា​។ ការ​បង្ហោះ​នេះ គឺ​ស្របគ្នា​នឹង​គេ​សម្គាល់ថា នាង និង​គូស្នេហ៍​លែង​ឃើញ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា ខណៈ​ដែល​នាង​ក៏​តែង​បដិសេធ​និយាយ​រឿង​លោក​ទី ដែល​ជា​គូស្នេហ៍​ដូច​មុន​។

Status ដែល​បាន​បង្ហោះ​ឡើង​នោះ នាង​បាន​សរសេរ​ថា «​ស្នេហា​មិន​ជោគជ័យ​ក៏​មិន​អី សំខាន់​ឱ្យ​តែ​ការ​រកស៊ី លក់​ផ​លលិត​ផល​ខ្ញុំ​ជោគជ័យ​ទៅ​បាន​ហើយ​»​។ ខ្លឹមសារ​នៃ​ការ​បង្ហោះ​នេះ មាន​ន័យ​យ៉ាង​ច្បាស់​ថា នាង​កំពុង​ទទួលស្គាល់​ការ​ពិត​ពី​ការ​បែកបាក់ បន្ទាប់​ពី​នាង និង​លោក Bros Ty ចាប់ផ្ដើម​ដាច់​ឆ្ងាយ​ពី​គ្នា​នា​ពេល​ចុង​ក្រោយ​។

ជាមួយនឹង​ការ​បង្ហោះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ អ្នកគាំទ្រ​មួយ​ចំនួន ក៏​បាន Comment សួរ​ផង​ដែរ ប៉ុន្តែ​នាង​មិន​ឆ្លើយ ដែល​កាន់តែ​ធ្វើ​ឱ្យ​មាន​ច​ម្ង​ល់​។ ក្នុង​នោះ​តារា​សម្ដែង និង​ជា​តារាចម្រៀង កញ្ញា នៅ ណា​វី​ន ក៏​តែង​បង្ហោះ​សកម្មភាព Sad Sad ដែល​ធ្វើ​ឱ្យ​គេ​ជឿ​ថា នាង និង​គូស្នេហ៍ គឺ​លោកប្រុស​ទី ទំនងជា​បែកបាក់​គ្នា បើ​ទោះជា​គ្មាន​ការ​សារភាព​នោះ​ក៏​ដោយ​។

យ៉ាងណាមិញ ទាំង នៅ ណា​វី​ន និង​លោក ប្រុស​ទី នៅ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​នោះ​ទេ ទើប​គេ​មិនដឹង​ថា តើ​ការ​បង្ហោះ​របស់​នាង គឺ​គ្រាន់តែ​ដើម្បី​ឱ្យ​មានការ​ចាប់អារម្មណ៍ ឬ ពិតជា​ស្ដែង​ពី​ជីវិត​បាក់បែក ក្រោយ​បាត់​ភាព​ផ្អែមល្ហែម​។

ហើយ​នាង​នៅ​តែ​ប្រឈម​ជាមួយ​ការ​ប្រើប្រាស់​ថ្នាំ​ជា​ប្រចាំ ក្រោយ​វះកាត់​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​បំប៉ន​សុខភាព ដោយ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។ ម្ល៉ោះហើយ មិនសូវ​ពឹង​លើ​សិល្បៈ ណា​វី​ន ឃើញ​ប្រឹង​បង្កើត​មុខរបរ​នៅ​តាម​អន​ឡាញ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​។ ការងារ​ច្រើន ហើយ​ស្នេហា​មាន​តែ​រឿង​អាច​ជា​ការ​ជម្រុះ​ចោល​របស់​នាង​តែ​ម្តង ដើម្បី​ស្រឡះ​ខ្លួន​កុំឱ្យ​ពិបាក​បែងចែក​។ ចាំ​មើល​ថា តើ​ពេល​ណា​ម្ខាង​ៗ​ដល់​គូ​ផ្សេង​ទៀត? (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ