ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្រួម​ទាំង​៥​ជា​កិច្ច​របស់​អ្នកបួស​ក្នុង​ធម៌​វិន័យ

3 ឆ្នាំ មុន

តម្លៃ​របស់​អ្នកបួស​ស្ថិត​នៅ​ត្រង់​ការ​សង្រួម​ក្នុង​ផ្លូវ​ទាំង​៥​មានការ​សង្រួម​ភ្នែក​ជាដើម​។ វិន័យ​គឺ​ស្ថិត​នៅ​លើ​ភ្នែក​មហាជន បើ​គេ​ឃើញ​ព្រះសង្ឃ​អង្គ​ណា​ប្រព្រឹត្ត​ឆ្គង ហ្នឹងហើយ​គឺ​ខុស​វិន័យ តែបើ​គេ​ឃើញ​កាយវិការ​ស្រគត់ស្រគំ រៀបរយ​កាយ​យ៉ាង​សុភាព​រាបសា នោះ​គឺ​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​ហើយ ។ ខាងក្រោម​នេះ​ជា​ការ​សង្រួម​៥​ចំណុច​ក្នុង​ផ្លូវ​វិន័យ​របស់​ព្រះសង្ឃៈ ១-​សង្រួម​ក្នុង​ឱវាទ​បាដិមោក្ខ…

តម្លៃ​របស់​អ្នកបួស​ស្ថិត​នៅ​ត្រង់​ការ​សង្រួម​ក្នុង​ផ្លូវ​ទាំង​៥​មានការ​សង្រួម​ភ្នែក​ជាដើម​។ វិន័យ​គឺ​ស្ថិត​នៅ​លើ​ភ្នែក​មហាជន បើ​គេ​ឃើញ​ព្រះសង្ឃ​អង្គ​ណា​ប្រព្រឹត្ត​ឆ្គង ហ្នឹងហើយ​គឺ​ខុស​វិន័យ តែបើ​គេ​ឃើញ​កាយវិការ​ស្រគត់ស្រគំ រៀបរយ​កាយ​យ៉ាង​សុភាព​រាបសា នោះ​គឺ​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​ហើយ ។

ខាងក្រោម​នេះ​ជា​ការ​សង្រួម​៥​ចំណុច​ក្នុង​ផ្លូវ​វិន័យ​របស់​ព្រះសង្ឃៈ

១-​សង្រួម​ក្នុង​ឱវាទ​បាដិមោក្ខ គឺ​សង្រួម​ក្នុង​វិន័យ

២-​សង្រួម​ភ្នែក ដែល​តាម​ផ្លូវ​វិន័យ​អ្នកបួស​អាច​សម្លឹង​ទៅ​មុខ​បាន​ត្រឹមតែ​មួយ​ជួរ​នឹម​រទេះ ប្រហែលជា​ពីរ​ម៉ែត្រ

៣-​សង្រួម​កុំឱ្យ​អារម្មណ៍​ធ្លាក់​ទៅ​ក្នុង​ខ្សែ​តណ្ហា

៤-​សង្រួម​ក្នុង​ខន្តី គឺ​អត់ធន់​នូវ​ត្រជាក់​និង​ក្តៅ​ជាដើម

៥-​សង្រួម​ក្នុង​វិ​រិ​យៈ​ការ​ព្យាយាម គឺ​កម្ចាត់​បង់​នូវ​វិត​ក្កៈ​៣​យ៉ាង​មាន​កាម​វិត​ក្កៈ​ជាដើម ។

វិន័យ​ទាំង​៥​មាតិកា​នេះ​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​ទុក​មក​ហើយ​សម្រាប់​ព្រះសង្ឃ​គ្រប់​សម័យកាល​ប្រតិបត្តិ ដើម្បី​លើកកម្ពស់​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​គង់វង្ស​ជា​អង្វែង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ