ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​មន្ទីរពេទ្យ​! សំណាង​ហើយ​ដែលជា​កូន​​ក្រពើ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មិន​មាន​នរណា​ដឹង​ថា កូន​ក្រពើ​នេះ​រួច​ចេញពី​អាង​ចិញ្ចឹម​ណាមួយ​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា មានកូន​ក្រពើ​ផ្សេង​ទៀត​បាន​រួច​ពី​ក្នុង​អាង​ចិញ្ចឹម​ដែរ​ឬ​យ៉ាងណា​ឡើយ ។ អ្នកខ្លះ​និយាយ​ថា នេះ​សំណាង​ហើយ​ដែល​ក្រពើ​រួច​ចេញពី​អាង​នោះ​ជា​កូន​ក្រពើ ប្រសិនបើជា​ក្រពើ​ធំ​នោះ​ប្រហែលជា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ជា​មិន​ខាន​ឡើយ…

ខេត្តសៀមរាប ៖ មិន​មាន​នរណា​ដឹង​ថា កូន​ក្រពើ​នេះ​រួច​ចេញពី​អាង​ចិញ្ចឹម​ណាមួយ​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា មានកូន​ក្រពើ​ផ្សេង​ទៀត​បាន​រួច​ពី​ក្នុង​អាង​ចិញ្ចឹម​ដែរ​ឬ​យ៉ាងណា​ឡើយ ។ អ្នកខ្លះ​និយាយ​ថា នេះ​សំណាង​ហើយ​ដែល​ក្រពើ​រួច​ចេញពី​អាង​នោះ​ជា​កូន​ក្រពើ ប្រសិនបើជា​ក្រពើ​ធំ​នោះ​ប្រហែលជា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ជា​មិន​ខាន​ឡើយ ។

សូមរំលឹកថា ព្រះ​ពិរុណ​១​មេ​ធំ​ បាន​ធ្លាក់យ៉ាង​គំហុក កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ​មិថុនា ធ្វើ​ឱ្យមានការ​ជន់​លិច​នៅ​តាម​ដងផ្លូវ​នានា​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​សៀមរាប ។ នា​ព្រឹក​ថ្ងៃ​ទី​១៥ ​មិថុនា ឆ្នាំ​២០២០ ក៏​ស្រាប់តែ​មាន​ហេតុការណ៍​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តដោយសារ​តែ​កូន​ក្រពើ​ញី​១​ក្បាល បាន​បង្ហាញខ្លួន​នៅ​ក្នុង​បរិវេណ​មន្ទីរពេទ្យ ដែល​មិនដឹង​ថា ​ចូល​មក​តាំងពី​ពេល​ណា និង​មិនដឹង​ថា​មកពីណា​នោះ​ទេ ។

ការ​ផ្អើល​នៅ​មន្ទីរពេទ្យ​បែប​នេះ ព្រោះ​ជា​រឿង​ចម្លែក​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នោះ​ទេ និង​បាន​ក្លាយ​ទៅ ជា​ការ​និយាយ​កំប្លែង​ថា អតិថិជន​ពិសេស​មក​រក​ពេទ្យ​ព្យាបាល​ហើយ ។ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​គ្រូ ពេទ្យ​ម្នាក់ឈ្មោះ Sanin Sy បាន​បង្ហោះ​ស្វែងរក​ម្ចាស់​ក្រពើ​បែប​ជា​ការ​លេងសើច​ថា «​ដំណឹង​ស្វែងរក​សាច់ញាតិ បើ​បងប្អូន​ណា​ដែល​បាន​បាត់​សាច់ញាតិ​ដូច​នៅ​ក្នុង​រូប​នេះ សូម​អញ្ជើញ​ទំនាក់ទំនង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​នេះ​» ។

ទោះជា​យ៉ាងណា កូន​ក្រពើ​នោះ​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ឱ្យ​អ្នក​ចិញ្ចឹម​រក្សា​ទុក​ក្នុង​អាង​វិញ តែ​មិន​មាន​ម្ចាស់​អាង​ណាមួយ​ទទួល​ទេ ដែល​ទីបំផុត​ត្រូវ​បាន​រក្សា​ទុក​ដោយ​សន្តិសុខ​មន្ទីរពេទ្យ​។ តាម​ប្រភព​ព័ត៌មាន​ថា កូន​ក្រពើ​ញី​១​ក្បាល​នេះ​ក្រោយ​ពី​ភ្លៀង​១​មេ​ធំ​នោះ​បាន​វារ​ចូល​តាម​លូ​មក​ដល់​វាលស្មៅ​ខាងក្រោយ​មន្ទីរពេទ្យ។

អត្ថបទសរសេរ ដោយ