ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Premier League នឹង​ប្រើ​ប្រព័ន្ធ Zoom សម្រាប់​អ្នកគាំទ្រ​ទស្សនាការ​ប្រកួត

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Premier League នឹង​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឡើង​វិញ​ក្នុង​ស​ប្តា​ហ៍​នេះ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ដែល​តម្រូវ​ឱ្យការប្រកួត​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​។ បើ​ទោះជា​ត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​យ៉ាង​ក្តី…

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Premier League នឹង​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឡើង​វិញ​ក្នុង​ស​ប្តា​ហ៍​នេះ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ដែល​តម្រូវ​ឱ្យការប្រកួត​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​។

បើ​ទោះជា​ត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​យ៉ាង​ក្តី ប៉ុន្តែ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស​មួយ​នេះ បាន​សម្រេច​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​អាច​ទស្សនាការ​ប្រកួតបាន ​ដោយ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ជាមួយ​កម្មវិធី Zoom Call ។ ខណៈ​កីឡាករ​ក្នុង​ទីលាន​ប្រកួត ក៏​អាច​មើលឃើញ​អ្នកគាំទ្រ​របស់​ខ្លួន លើ​អេ​ក្រង់​យក្ស​ដែល​មាន​ក្នុង​កីឡដ្ឋាន​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី BBC បានឱ្យ​ដឹង​ថា​ក្រុម Tottenham Hotspur នឹង​ផ្តល់​ឱ្យ​អ្នកគាំទ្រ​មួយ​ចំនួន​របស់​ពួក​គេ នូវ​ឱកាស​ដើម្បី​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ប្រកួត​តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់នេះ អំឡុង​ការ​ប្រកួត​ក្នុងផ្ទះ​របស់​ខ្លួន នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែមិថុនា​ខាង​មុខ​ទល់​នឹង​ក្រុម Manchester United ។

របាយការណ៍​ពី​ក្រុម Spurs បានឱ្យ​ដឹង​ថា វី​ដេ​អូ​អ្នកគាំទ្រ​នឹង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​យ៉ាង​ទៀងទាត់​នៅ​ការ​ប្រកួត​ក្នុងផ្ទះ​ទាំងអស់ ដូច្នេះ​កីឡាករ​នឹង​ដឹង​ថា អ្នកគាំទ្រ​កំពុង​មើល​និង​លើកទឹកចិត្ត​ពួក​គេ​» ។

តាម​ពិត​ទៅ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ខាងលើ ត្រូវ​បាន​ប្រើប្រាស់​រួច​មក​ហើយ និង​ដំបូង​គេ​នៅ​ក្រប​ខណ្ឌ Danish Superliga របស់​ប្រទេស​ដា​ណឺ​ម៉ាក អំឡុង​ពេល​បាល់ទាត់​ត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋាន​។

ដោយឡែក​ការ​ប្រកួត​នៅ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ និង​អេ​ស្ប៉ា​ញ ក៏​បាន​ប្រើ​សំលេង​អបអរ​សិប្បនិម្មិត​របស់​អ្នកគាំទ្រ និង​បាន​ព្រី​នរូ​ប​អ្នកគាំទ្រ​ដាក់​នៅ​កៅអី​ដែល​ទំនេរ​ផង​ដែរ​៕ (ដកស្រង់​ចេញពី៖ BBC)