កម្ពុជា​នឹង​មាន​ភ្លៀងបា​តុ​ភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​១៧ ដល់​២៣ ខែមិថុនា​នេះ


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី ២៣ ខែមិថុនា ឆ្នាំ​២០២០ នឹង​ភ្ញៀ​ង​នៅ​បន្ត​ធ្លាក់​ពី​តិច​ទៅ​ខ្លាំង សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បា​តុ​ភូ​តផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្រសួង​បាន​បញ្ជា​ល់​ថា តាម​រយៈ​នៃ​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេត​ឃើញ​ថា ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​មធ្យម និង​ជ្រលង​សម្ពាធ​ទាប​អូស​បន្លាយ​ពីលើ​កម្ពុជា ។ ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ

១- បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល
សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°c ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន​។ ក្នុង​នោះ​ក៏​មាន​ផ្នែក​ខ្លះ​នៅ​តំបន់​វាលទំនាប​ភាគ​កណ្ដាល និង​ភាគ​ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

២- បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៥°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​បង្គួរ ។

៣ – បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C
និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។

ក្រសួង​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​ភ​ង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ