ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រពឹសមាត់​ប្រាប់​ប៉ូលិស ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ស្ទាក់ សំណាងល្អ​រត់​ចោល​ម៉ូតូ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជន​រង​គ្រោះ​ម្នាក់ រពឹសមាត់​ប្រាប់​ប៉ូលិស ហើយ​ផ្តួល​ម៉ូតូ​ចោល ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ស្ទាក់ ចំនួន​៥​នាក់ កាប់​ម៉ូតូ ហើយ​រត់គេច​ខ្លួន​បាត់ នៅ​សល់​ម្នាក់​ត្រូវ​កម្លាំង…

ខេត្តសៀមរាប ៖ បុរស​ជន​រង​គ្រោះ​ម្នាក់ រពឹសមាត់​ប្រាប់​ប៉ូលិស ហើយ​ផ្តួល​ម៉ូតូ​ចោល ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ស្ទាក់ ចំនួន​៥​នាក់ កាប់​ម៉ូតូ ហើយ​រត់គេច​ខ្លួន​បាត់ នៅ​សល់​ម្នាក់​ត្រូវ​កម្លាំង កងរាជអាវុធហត្ថ​ខេត្ត ចុះ​ធ្វើការ​ឃាត់ខ្លួន​បាន រួច​នាំ​យក​មក​សួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ហេតុ​ការ​គួរ​ឱ្យ ភ្ញាក់ផ្អើល​ដូច​រឿង​ហុងកុង ក្នុង​កណ្តាល​ក្រុង​សៀមរាប​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ រសៀល ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​កូ​ម៉ៃ ក្រោយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​កម្លាំង កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ចំនួន​៥​នាក់ បាន​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ ឈ្មោះ មៀន ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បានឃើញ ក្រុម​ជនសង្ស័យ មួយ​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​កាត់​តាម​មុខ​សណ្ឋាគារ​កា​រ៉​ង់​អូ​តែ​ល ប្រដាប់​ដោយ​កាំបិត និង​ដាវ​សាំ​ម៉ូ​រ៉ៃ ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ទើប​ជន​រង​គ្រោះ បាន​រាយការណ៍​មក​សមត្ថកិច្។

ច ហើយ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ ខណៈ​ពេល​នោះ ជនសង្ស័យ​ក្រឡេក​ឃើញ ក៏​ពួនស្ទាក់ បន្ទាប់​មក​ជន​រង​គ្រោះ ក៏​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់គេច​ខ្លួន ពេល​នោះ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​ម៉ូតូ​ជន​រង​គ្រោះ​ក៏​នាំ​គ្នា​ដក​ដាវ និង​កាំបិត ធ្វើ​សកម្មភាព​កាប់​មក​លើ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១.I.១៨០៣ យក​តែ​ម្តង បណ្តាល​ឱ្យ​ខូចខាត បែក កុង​ទ័​រ​,​បែក​អាវ​ខាងឆ្វេង​, និង​ស្តុ​ប​ខាងក្រោយ​។

ប្រភព​បាន​បញ្ជាក់​ថា ចំណែក​ជនសង្ស័យ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​យើង​ឃាត់ខ្លួន​បាន​ម្នាក់ ក្នុង​ចំណោម​៥​នាក់ មានឈ្មោះ យ៉ាង មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។ រីឯ​បក្ខពួក​៤​នាក់ នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​៥​នាក់ ក្នុង​នោះ​បាន​ធ្វើការ​ដកហូត​បាន វត្ថុ​តាង​រួម​មាន​៖ កាំបិត​តាំង​តោ ចំនួន​១, ស្រោមដាវ ចំនួន​១, ប្រដាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ