ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ហាន់ជ័យ​ទីកន្លែង​មាន​បារមី​ស័ក្ដិសិទ្ធិ មាន​ភ្លៀង​បង្អុរ​មួយ​មេ​ធំ​ត្រជាក់ត្រជុំ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ វត្ត​ភ្នំ​ហាន់ជ័យ​ត្រូវ​បាន​គេ​ចាត់ទុកជា​វត្តមាន​បារមី​ស័ក្ដិសិទ្ធិ ស្ថិត​នៅ​ប្រប​តាម​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម​។ នា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០២០…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍ វត្ត​ភ្នំ​ហាន់ជ័យ​ត្រូវ​បាន​គេ​ចាត់ទុកជា​វត្តមាន​បារមី​ស័ក្ដិសិទ្ធិ ស្ថិត​នៅ​ប្រប​តាម​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម​។ នា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០២០ បាន​រៀបចំ​ចំរើន​ព្រះ​ជន្ម​ថ្វាយ សម្ដេចព្រះ​មហាក្សត្រី​នរោត្ដម មុនិនាថ​សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ គម្រប់​៨៤​យាង​ចូល​៨៥ ព្រះវស្សា​។ ជាមួយ​នោះ​លោកតា លោកយាយ ព្រមទាំង​អាជ្ញាធរ​ដែនដី បាន​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ ក្នុង​លោក ជួយ​ថែរក្សា​បីបាច់​សម្ដេច​យាយ ឲ្យ​មាន​ព្រះ​ជន្មាយុ​ជាង​រយ​ព្រះ​វស្សា ដើម្បី​គង់​ជា​ម្លប់ ដ៏​ត្រជាក់ សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​។

ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លុះ​ពេល​ល្ងាច ភ្លៀង​បាន​បង្អុរ​មួយ​មេ​ធំ​មក​លើ​ក្រុង​កំពង់ចាម និង​តាម​បណ្ដា​ស្រុក​ផ្សេង​ៗ​ពិតជា​ត្រជាក់ត្រជុំ​។ លោក ស្រី សុ​ភ័​ក្រ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​គូសបញ្ជាក់​ថា​៖ ស្រប​ពេល​ដែល ពិភពលោក​កំពុង​តែ​ទទួល​រង​និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឱ្យ​រាល់​កម្មវិធី​ប្រជុំ​នានា​ត្រូវ​កាត់​បន្ថយ​ចំនួន​អ្នកចូលរួម​។ ជាក់ស្ដែង​នៅ​ក្នុង​កម្មវិធី ចម្រើន​ព្រះ​ជន្ម​សម្ដេច​យាយ បាន​រៀបចំ​នៅ​ភ្នំ​ហាន់ជ័យ ដោយ​ចំនួន​អ្នកចូលរួម​ត្រូវ​បាន​កាត់​បន្ថយ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​។

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រ សាសន៍​ដោយ​គូសបញ្ជាក់​ថា កន្លង​ទៅ​ព្រះ​មេគណ​ខេត្ត ប៊​ត តាំង​ឆេ​ង បាន​ចាត់​ឱ្យ​មន្ត្រី​សង្ឃ ចូលរួម​យ៉ាង​ផុលផុស​ដោយ​នាំ​បច្ច័យ​ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ។ ជាមួយ​នោះ​ដោយ មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ បាន​ធ្វើ​ឲ្យ​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ១៦​នាក់ បានជា​សះស្បើយ​ទាំងអស់​។ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់​៨៤​យាង​ចូល​៨៥​ព្រះ​វស្សា សម្ដេចព្រះ​មហាក្សត្រី​នរោត្ដម មុនិនាថ​សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ក្នុង​សិរី​ភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាកបាទក្រហមកម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៨ មិថុនា ២០២០ ខាង​មុខ។

ក្នុង​នាម​គណៈ​កិត្តិយស​សមាជិក​សមាជិកា​គណៈកម្មាធិការ​សាខា អនុ​សាខា មន្ត្រី​ប្រតិបត្តិ យុវជន អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា ទូ​ទាំង​ខេត្តកំពង់ចាម សូម​ព្រះ​បរម​រាជានុញ្ញាត ក្រាប​បង្គំ​សម្ដែង​ថ្វាយ​នូវ​ព្រះ​សព្វ​សាធុកា​ពរ បវរ​សួស្ដី សិរី​វ​ឌ្ឍ​នា​វិបុល​សុខ គ្រប់​ប្រការ សូម​សម្ដេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាកបាទក្រហម កម្ពុជា ទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សូម​មាន​ព្រះរាជ​រាជបុត្រ​ភាពល្អ​បរិបូរណ៍ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​កាយពល​រឹង​មាំ និង​មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ ដល់​ប្រជារាស្ត្រ ជា​កូន ចៅ ចៅទួត ជា​រៀងដរាប​តទៅ​។

បន្ទាប់​ពី​ព្រះ​មេគណ​ខេត្ត ប៊​ត តាំង​ឆេ​ង និង​ព្រះ​ស​ង្ស​៧​អង្គ​ទៀត បាន​សូត្រ​ពុទ្ធ​ជ័យ​មង្គល​ចម្រើន​ព្រះ​បរិត្ត​ទៅ​តាម​ទំ​នៀ ម​ទម្លាប់​ប្រពៃណី​សាសនា​រួច​មក​ឯកឧត្តម អ៊ុ​ន ចាន់​ដា និង​លោក​ជំទាវ ព្រមទាំង​ថ្នាក់ ដឹកនាំ​ខេត្ត បាន​អញ្ជើញ​វេ​ភត្ត​ហារ ប្រគេន​ព្រះសង្ឃ​ចំនួន ៧​អង្គ ដោយ​មួយ​អង្គ​ៗ​ទទួល​បាន​ចង្ហាន់​១​ស្រាក់ ផ្លែ​ឈើ​១​កន្ត្រក សាដក​១ និង​បច្ច័យ​ចំនួន​៥​ម៉ឺន​រៀល ដោយឡែក​ព្រះ​ចៅអធិការ​វត្ត​បច្ច័យ ២០​ម៉ឺន​រៀល​។ យាយជី​តាជី​៨៥​នាក់ ម្នាក់​ៗ​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល​។ សម្រាប់​វត្ត​ជ័យ​គី​រី​ហៅ​វត្ត​ភ្នំ​ហាន់ជ័យ ឯកឧត្តម​អភិបាលខេត្ត និង​លោក​ជំទាវ​បាន​ប្រគេន​អង្ករ ២៥០​គីឡូក្រាម មី​ជាតិ​១០ កេស ត្រីខ​១២០​កំប៉ុង ទឹកក្រូច​១០​កេស ទឹក​សុទ្ធ ១០​កេស និង​បច្ច័យ​១​លាន​រៀល​។

បន្ទាប់​មក​ថ្នាក់ដឹកនាំ​ខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់ ស្ពានបេតុង​នៅ​ជើងភ្នំ​ហាន់ជ័យ ជាមួយ​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ឲ្យ​ក្រុម​សាងសង់​ស្ពាន ជួយ​ព​ន្លឿ​ន​ការ​សាងសង់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ក្នុង​ពេល​ខាង​មុខ​ដ៏​ឆាប់ មុន​ទឹក ទន្លេ​ហូរ​ចូល​ព្រែក​។ ចំណែក​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​បាន​បញ្ជាក់​ថា ភ្លៀង​ដែល​បាន​បង្អុរ​ធ្លាក់​ចុះ​មក​នោះ​គឺ​ប៉ះ​ចំទាំង​១០​ស្រុក​ក្រុង​នៅ​ក្នុង​ខេត្តកំពង់ចាម​ដោយ​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​តិច ឬ​ច្រើន​ទៅ​តាម​តំបន់​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ