ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ប៉េ​កាំ​ង​កាន់តែ​ខ្លាំង ខណៈ​កូ​វី​ដ​-១៩ វាយលុក​ផ្សារ​ធំ​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ មនុស្ស​៣៦​នាក់​បាន​ឆ្លង​កូ​វី​ដ​-១៩ តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៅ​ផ្សារ​លក់ដុំ​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ដោយ​បង្ខំ​ឲ្យ​មានការ​បិទ​ទីក្រុង​កាន់តែ​ច្រើន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ ចំណែក​ប្រធាន​ផ្សារ​ត្រូវ​បញ្ចេញ​ពី មុខ​ដំណែង​ដោយសារ​ការ​ធ្វេសប្រហែស​នាំ​ឲ្យ​កើត​មានការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩​នេះ​។ ចំនួន​ឆ្លង​៣៦​នាក់ ដែល​បានរ​ងក​ឃើញ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកមាន​មេរោគ​កូ​វី​ដ​-១៩…

កូ​វី​ដ​-១៩ ៖ មនុស្ស​៣៦​នាក់​បាន​ឆ្លង​កូ​វី​ដ​-១៩ តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នៅ​ផ្សារ​លក់ដុំ​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ដោយ​បង្ខំ​ឲ្យ​មានការ​បិទ​ទីក្រុង​កាន់តែ​ច្រើន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ ចំណែក​ប្រធាន​ផ្សារ​ត្រូវ​បញ្ចេញ​ពី មុខ​ដំណែង​ដោយសារ​ការ​ធ្វេសប្រហែស​នាំ​ឲ្យ​កើត​មានការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩​នេះ​។

ចំនួន​ឆ្លង​៣៦​នាក់ ដែល​បានរ​ងក​ឃើញ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នកមាន​មេរោគ​កូ​វី​ដ​-១៩ នៅ​ទីក្រុង​ប៉េ​កាំ​ង​ឡើង​ដល់​៧៩​នាក់ ក្នុង​ផ្ទុះ​ឡើងជា​ថ្មី​នេះ​។ រាល់​ករណី​ឆ្លង​ទាំងអស់​គឺ​ទាក់ទង​នឹង​ផ្សារ​លក់ដុំ​ឈ្មោះ ស៊ី​ហ្វា​ឌី ដែល​ជា​កន្លែង​ចែកចាយ ផលិតផល ស្បៀងអាហារ​នៅ​ប៉ែក​ខាងត្បូង​នៃ​ទីក្រុង​ប៉េ​កាំ​ង​។

ប្រទេស​ចិន​កំពុង​ចាត់វិធានការ​តឹងតែង ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើងជា​ថ្មី​នៃ​កូ​វី​ដ​-១៩​នេះ​។ ក្រុង​ប៉េ​កាំ​ង​ក៏​បង្កើន​ការ​ធ្វើតេស្តរ​កកូ​វី​ដ​-១៩ ដោយ​កាលពី​ថ្ងៃអាទិត្យ បាន​ធ្វើតេស្ត មនុស្ស​រហូត ដល់​៧៦ ០០០​នាក់​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ