ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

(Update) ចំនួន​អ្នក​ស្លា.ប់​កើន​ដល់​២០​នាក់ ក្នុង​ហេតុការណ៍​ផ្ទុះ​រថយន្ត​ស៊ីទែន​ដឹក​ប្រេង នៅ​ចិន(វីដេអូ)

3 ឆ្នាំ មុន

ហាង​ចូ​វ ៖ អាជ្ញាធរ​ក្នុង​តំបន់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ផ្ទុះ​រថក្រោះ​ដឹក​ប្រេង កាលពី​ថ្ងៃ​សៅរ៍ នៅ​ទីក្រុង Wenling ក្នុង​ខេត្ត Zhejiang…

ហាង​ចូ​វ ៖ អាជ្ញាធរ​ក្នុង​តំបន់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ផ្ទុះ​រថក្រោះ​ដឹក​ប្រេង កាលពី​ថ្ងៃ​សៅរ៍ នៅ​ទីក្រុង Wenling ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន បាន​កើនឡើង​ដល់​២០​នាក់​ហើយ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ី​ន​ហួរ ។

គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា​នេះ អ្នក​របួស​ជាង ១៧០​នាក់ ក្នុង​នោះ មាន​អ្នក​រង​របួសធ្ងន់​២៤​នាក់ កំពុង​ទទួល​ការ​ព្យាបាល នៅ​មន្ទីរពេទ្យ ។

អ្នក​រង​របួស​រួម​មាន​ក្មេង​៧​នាក់ ក្នុង​នោះ​២​នាក់ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ តែ​គ្មាន​នរណា​ម្នាក់ ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ។

គណៈកម្មការ​សុខាភិបាល​ខេត្ត Zhejiang បាន​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ ចំនួន​៦២​នាក់ ទៅ​ទីក្រុង​វេន​លីង ដើម្បី​ជួយ​សង្គ្រោះ និង​ព្យាបាល​អ្នកជំងឺ រួម​ទាំង​អ្នកជំនាញ​វេជ្ជសាស្ត្រ​២​នាក់ មក​ពី​មន្ទីរពេទ្យ​កុមារ នៃ​សាកលវិទ្យាល័យ Zhejiang​។

វេជ្ជបណ្ឌិតបាន​និយាយ​ថា អ្នកជំងឺ​កុមារ​ភាគច្រើន បាន​រង​របួស​ដោយសារ​អំបែង​កញ្ចក់ ឬ​វត្ថុ​រឹង នៃ​បំណែក​ផ្ទះ ។ កុមារ​ម្នាក់​បាន​រង​របួស​ភ្នែក​យ៉ាងធ្ងន់ធ្ងរ រីឯ​ម្នាក់​ទៀត​រង​របួស​សួត ដោយសារ​កម្លាំង​ខ្យល់​នៃ​ការ​ផ្ទុះ ។

គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​៤ និង​៤០​នាទី កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ឡាន​ដឹក​ស៊ីទែន​មួយ ផ្ទុក​ដោយ​ប្រេងឥន្ធនៈ​ពេញ បាន​ផ្ទុះ​នៅ​ក្បែរ​ភូមិ​មួយ ក្នុង Wenling នៅ​លើ​ផ្លូវ​លឿន ហា​យ​វ៉េ​(​សេន​យ៉ាង​-​ហៃ​គូ​) ។

ការ​ផ្ទុះ​លើក​ទី​ពីរ បាន​កើតឡើង​ភ្លាម​ៗ បណ្តាល​ឲ្យ​អគារ​លំនៅ​ដ្ឋា​ន និង​រោង​សិប្បកម្ម​នៅ​ក្បែរ​នោះ ត្រូវ​ដួល​រលំ ។

សូម​រម្លឹក​ថា ផ្ទុះ​រថយន្ត​ស៊ីទែន​មួយ​តាម​ផ្លូវ ឆក់​យក​ជីវិត​១៩​នាក់ និង​របួស​ជាង​២០០​នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ