ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​ក្នុង​ក្រុង​ប៉េ​កាំ​ង​ត្រូវ​ផ្អាក​ទាំងស្រុង ក្រោយ​ផ្ទុះ​ករណី​ឆ្លង​ថ្មី

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង បាន​សម្រេច​ផ្អាក​ព្រឹត្តិការណ៍​កីឡា​ទាំងអស់ បន្ទាប់​ពី​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ទីក្រុង​នេះ​។ នៅ​ក្នុង​សេចក្តីជូនដំណឹង​ជា​សាធារណៈ​មួយ​កាលពី​ថ្ងៃ​សុក្រ របស់​មជ្ឈមណ្ឌល​រដ្ឋបាល​ការ​ប្រកួត​កីឡា​ក្រុង​ប៉េ​កាំ​ង​បានឱ្យ​ដឹង​ថា «​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​នៃ​ការ​ការពារ និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩…

ប្រទេស​ចិន ៖ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង បាន​សម្រេច​ផ្អាក​ព្រឹត្តិការណ៍​កីឡា​ទាំងអស់ បន្ទាប់​ពី​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​ថ្មី ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ទីក្រុង​នេះ​។

នៅ​ក្នុង​សេចក្តីជូនដំណឹង​ជា​សាធារណៈ​មួយ​កាលពី​ថ្ងៃ​សុក្រ របស់​មជ្ឈមណ្ឌល​រដ្ឋបាល​ការ​ប្រកួត​កីឡា​ក្រុង​ប៉េ​កាំ​ង​បានឱ្យ​ដឹង​ថា «​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​នៃ​ការ​ការពារ និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ នៅ​ទីក្រុង​ប៉េ​កាំ​ង ព្រឹត្តិការណ៍​កីឡា​គ្រប់​ប្រភេទ​ទាំងអស់ នឹង​ត្រូវ​បាន​ផ្អាក​ចាប់​ថ្ងៃ​ជូនដំណឹង​តទៅ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ផ្សេង​ៗ ដែល​អាច​នឹង​កើត​មាន​ដោយសារ​ការ​ប្រមូលផ្តុំ និង​ដើម្បី​ធានា​នូវ​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាជន​»​។

យោង​តាម​កាសែត The Straits Times របស់​សិង្ហ​បុរី​បាន​រាយការណ៍​ថា មាន ៤៤ ករណី​ឆ្លង​ថ្មី ត្រូវ​បាន​រក​ឃើញ​ចេញពី​ផ្សា​របោះ​ដុំ​អាហារ​ធំ​ៗ ដែល​បម្រើ​ដល់ទី​ក្រុង​ប៉េ​កាំ​ង​ផ្ទាល់ ។

ដោយឡែក​សារព័ត៌មាន Channel News Asia ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា វិស័យ​ទេសចរណ៍​នៅ​ក្នុង​ទីក្រុង​នេះ​ត្រូវ​បាន​ផ្អាក​ទាំងស្រុង ខណៈ​តំបន់​ចំនួន ១១ ក្នុង​ក្រុង​ក៏​ត្រូវ​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ផង​ដែរ​។

ក្នុង​ចំណោម​ព្រឹត្តិការណ៍​កីឡា ដែល​រង​ផល​ប៉ះពាល់ ក្នុង​នោះ​ក្រុមបាល់ទាត់ Beijing Sinobo Guoan លេង​នៅ​ក្រប​ខណ្ឌ​កំពូល​ចិន Chinese Super ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉េ​កាំ​ង បាន​សម្រេច​លុប​ចោលការ​ប្រកួត​មិត្តភាព ដែល​បាន​គ្រោងទុក​ជាមួយ​ក្រុម Hebei China Fortune និង Shandong Luneng ។

​យោង​សារព័ត៌មាន China Daily បាន​រាយការណ៍​ថា ក្រុម Beijing Sinobo Guoan ទើបតែ​វិល​ត្រឡប់​ចូល​ទីក្រុង​វិញ កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា បន្ទាប់​ពី​បាន​បោះជំរុំ​ហ្វឹកហាត់​រយៈពេល​មួយ​ខែ​នៅ​ខេត្ត Hebei ។ ខណៈ​លោក Bruno Genesio ដែល​ជា​គ្រូបង្វឹក​ក្រុម​នេះ នៅ​តែ​ជាប់​គាំង​ក្នុង​ប្រទេស​កំណើត (​បារាំង​) ដោយសារ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ ហើយ​បច្ចុប្បន្ន​លោក​បាន​ធ្វើការ​តាម​រយៈ​វី​ដេ​អូ (videoconference) ដើម្បី​ទាក់ទង​ជាមួយ​កីឡាករ និង​ជំនួយការ​របស់​ខ្លួន​៕ (ដកស្រង់​ចេញពី Sportbusiness)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ