David Silva អាចដើរតាមគន្លង Xavi ក្រោយផុតកុងត្រាជាមួយក្លិប Man City
ប្រទេសអង់គ្លេស ៖ កីឡាករ David Silva ត្រូវបានរាយការណ៍ថា ត្រៀមចូលរួមជាមួយក្រុម Al-Duhail នៅប្រទេសកាតា បន្ទាប់ពីកុងត្រារបស់គេជាមួយក្រុម…
ប្រទេសអង់គ្លេស ៖ កីឡាករ David Silva ត្រូវបានរាយការណ៍ថា ត្រៀមចូលរួមជាមួយក្រុម Al-Duhail នៅប្រទេសកាតា បន្ទាប់ពីកុងត្រារបស់គេជាមួយក្រុម…
ប្រទេសអង់គ្លេស ៖ កីឡាករ David Silva ត្រូវបានរាយការណ៍ថា ត្រៀមចូលរួមជាមួយក្រុម Al-Duhail នៅប្រទេសកាតា បន្ទាប់ពីកុងត្រារបស់គេជាមួយក្រុម Manchester City នឹងអស់សុពលភាពនៅចុងខែនេះ។
កុងត្រារបស់ខ្សែបម្រើអេស្ប៉ាញរូបនេះ ជាមួយក្លិប Man City នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែក្លិបរំពឹងថា Silva នឹងពន្យាកុងត្រារយៈពេលខ្លី រហូតដល់បញ្ចប់រដូវកាលនេះ តាមគោលការណ៍ថ្មីរបស់ FIFA អំឡុងពេលបាល់ទាត់ត្រូវបានផ្អាកដោយសារវិបត្តិកូវីដ-១៩។
សូមជម្រាបជូនថា អតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ បានបញ្ជាក់រួចហើយថា នេះគឺជារដូវកាលចុងក្រោយរបស់ខ្លួន ជាមួយក្រុមរហស្សនាមមេឃខៀវមួយនេះ ។
របាយការណ៍ជាច្រើនបានចុះផ្សាយថា ប្រធានក្រុមរូបនេះ ទំនងជានឹងវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញដើម្បីបញ្ចប់អាជីពរបស់ខ្លួន ឬក៏នៅក្របខណ្ឌកំពូលសហរដ្ឋអាមេរិក MLS បន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិប Inter Miami របស់ David Beckham ។
ប៉ុន្តែបើយោងទៅតាមសម្តីអ្នកកាសែតអេស្ប៉ាញលោក Miguel Rico របស់ Mundo Deportivo បាននិយាយថា បុរសកូនកាត់អេស្ប៉ាញ-ជប៉ុនវ័យ ៣៤ឆ្នាំរូបនេះ នឹងបន្តអាជីពរបស់ខ្លួននៅតំបន់មជ្ឈឹមបូព៌ាជាមួយក្លិប Al-Duhail ក្នុងក្របខណ្ឌកំពូលកាតា ដោយដើរតាមគន្លងសិស្សច្បង Xavi ដែលបានសម្រេចផ្លាស់ពីក្លិប Barcelona ទៅចូលរួមជាមួយក្លិប Al Sadd និងបញ្ចប់អាជីព និងក្លាយជាគ្រូបង្វឹកនៅទីនោះ។
សូមរំលឹកជូនថា David Silva បានផ្លាស់ពីក្លិប Valencia មកចូលរួមជាមួយ Man City កាលពីឆ្នាំ ២០១០ ក្នុងតម្លៃ ២៥លានផោន។ រយៈពេល ១០ឆ្នាំមកនេះ Silva រកគ្រាប់បាល់បាន ៧៣គ្រាប់ពីការបង្ហាញខ្លួនចំនួន ៤២៣ប្រកួតនៅគ្រប់កម្មវិធី។ ដោយបានជួយ Man City ឈ្នះ Premier League ៤រដូវកាល, FA Cup ២ដង, League Cup ៥ដង និង Community Shield ចំនួន ៣ដង៕ (ដកស្រង់ចេញពី Sportbible)
ចែករំលែកព័តមាននេះ