ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ ! អ្នកឈ្នះខុនដូពីគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង បាន រៀបចំនូវកម្មវិធីចាប់រង្វាន់ផ្ដល់សំណាងជូនអតិថិជនរបស់ខ្លួនដែលបានកក់ និងទិញ គម្រោងលំ…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង បាន រៀបចំនូវកម្មវិធីចាប់រង្វាន់ផ្ដល់សំណាងជូនអតិថិជនរបស់ខ្លួនដែលបានកក់ និងទិញ គម្រោងលំ នៅឋាននេះបីថ្ងៃចុងក្រោយមុនថ្ងៃចាប់រង្វាន់ ពោលគឺនៅថ្ងៃទី ១២,១៣ និងថ្ងៃទី ១៤ ខែ មិថុនា ២០២០ ។ ការចាប់រង្វាន់នេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី ១៤ ខែមិថុនា ឆ្នាំ២០២០ នៅទីតាំងលក់ គម្រោងនេះផ្ទាល់តែម្ដង ដោយរង្វាន់ធំជាខុនដូមួយយូនីតនៅក្នុងគម្រោងអ័រគីដេវីឡា ផ្លូវ ២០០៤ ។

បើតាមតំណាងផ្នែកលក់នៃគម្រោង អ័រគីដេ ដឹ ពោធិ៍ចិនតុង បានឱ្យដឹងថា ដោយសារ តែ ការលក់របស់ខ្លួនទទួលបានជោគជ័យមិននឹកស្មាននោះ ម្ចាស់គម្រោងបានសម្រេចផ្ដល់ រង្វាន់ជូនអតិថិជនដែលកក់ និងទិញគម្រោងនៅរយៈពេល ៣ថ្ងៃចុងក្រោយមុនថ្ងៃចាប់ រង្វាន់ដើម្បីលើកទឹកចិត្តដល់អតិថិជនដែលគាំទ្រគម្រោងលំនៅឋាននេះ ។ សម្រាប់រង្វាន់ ដែលនឹងផ្ដល់ជូនអតិថិជនក្នុងកម្មវិធីចាប់រង្វាន់នោះ មានទូរទស្សន៍ ៦គ្រឿង ទូរទឹកកក ៦គ្រឿង និងរង្វាន់ធំខុនដូ ១យូនីតនៅផ្លូវ ២០០៤ ដែលជាការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Orkide Development ផងដែរ ។

សូមរំឭកថា គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ត្រូវបានចាប់ផ្ដើមប្រកាសលក់កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២០ ។ អ្វីដែលមិនគួរឱ្យជឿនោះ គម្រោងនេះបានលក់អស់ក្នុងរយៈ ពេលដ៏ខ្លីសម្រាប់ដំណាក់កាលដំបូង ដោយសារតែទីតាំងនៃគម្រោងនេះស្ថិតនៅតំបន់ ដែលមានសក្ដានុពលខ្ពស់ ទាំងការរស់នៅ និងអាជីវកម្ម ជាក់ស្ដែង គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅបណ្ដោយផ្លូវ 105K ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាតំបន់ដែលមានមនុស្សរស់នៅកកកុញ ។

គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុងនេះ ស្ថិតលើផ្ទៃដីជាង ២៣ហិកតា ដែលមានផ្ទះសរុបជិត ១ពាន់ខ្នង និងមានប្រភេទជាផ្ទះអាជីវកម្ម វីឡាភ្លោះ និងវីឡាទោល អមដោយសួនច្បារដ៏ ស្រស់ត្រកាល ។ គ្រប់ប្រភេទគេហដ្ឋានទាំងអស់ ត្រូវបានរចនាឡើងតាមបែបសម័យ ទំនើប ប្លែកពីម៉ូដគម្រោងផ្សេងៗពីមុន ដោយសម្រិតសម្រាំងយកមកជូនទីផ្សារកម្ពុជានូវ បែបផែននៃការរស់នៅទំនើបថ្មីមួយដែលពុំធ្លាប់មានពីមុនមក ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ