ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ ក្លាយ​ជា​ជើងឯក​ខាង​បំផ្លាញ​ព្រៃឈើ​

3 ឆ្នាំ មុន

ប្រទេស​កុង​ហ្គោ ៖ យោង​តាម​តុល្យការ​មួយ​របស់​អង្ក​ការ​GLOBAL FOREST WATCH(GFW)​ថា ក្នុង​ឆ្នាំ​២០១៩​ព្រៃឈើ​ត្រូ​ពី​កាល់​ដល់​ប្រមាណ​ជា​៤៧៥.០០០​ហិ​កតា​ត្រូវ​បំផ្លាញ​នៅ​សាធា​រណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្កោ​។ អង្គការ​នោះ​ផ្ដល់​បណ្ដា​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​ព្រៃឈើ​ដោយ​ផ្អែក​លើ​បណ្ដា​ទិន្នន័យ ផ្ដល់​ឲ្យ​ដោយ​បណ្ដា​ផ្កាយ​រណប​។ ដូច្នេះ​ប្រទេស​អាហ្វ្រិក​នោះ​ក្លាយជា​ជើងឯក​ខាង​ការ​បំផ្លាញ​ព្រៃឈើ​យ៉ាង​រហ័ស​ទី​២ លើ​ពិភពលោក​បន្ទាប់​ពី​ប្រេ​ស៊ីល​។…

ប្រទេស​កុង​ហ្គោ ៖ យោង​តាម​តុល្យការ​មួយ​របស់​អង្ក​ការ​GLOBAL FOREST WATCH(GFW)​ថា ក្នុង​ឆ្នាំ​២០១៩​ព្រៃឈើ​ត្រូ​ពី​កាល់​ដល់​ប្រមាណ​ជា​៤៧៥.០០០​ហិ​កតា​ត្រូវ​បំផ្លាញ​នៅ​សាធា​រណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្កោ​។

អង្គការ​នោះ​ផ្ដល់​បណ្ដា​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​ព្រៃឈើ​ដោយ​ផ្អែក​លើ​បណ្ដា​ទិន្នន័យ ផ្ដល់​ឲ្យ​ដោយ​បណ្ដា​ផ្កាយ​រណប​។ ដូច្នេះ​ប្រទេស​អាហ្វ្រិក​នោះ​ក្លាយជា​ជើងឯក​ខាង​ការ​បំផ្លាញ​ព្រៃឈើ​យ៉ាង​រហ័ស​ទី​២ លើ​ពិភពលោក​បន្ទាប់​ពី​ប្រេ​ស៊ីល​។

ក្នុង​កម្រិត​ពិភពលោក​ព្រៃឈើ​ប្រមាណ​ជា​៣៨.០០០​គីឡូម៉ែត្រ​ក្រឡា រង​ការ​បំផ្លាញ កាលពី​ឆ្នាំ​ទៅ​មិ​ញ ដោយ​មាន​វិសាលភាព​ប៉ុន​ទីលាន​បាល់ទាត់​មួយ​រាល់​៦​វិនាទី​។ បែប​នេះ​នាំ​ឲ្យ​ឆ្នាំ​២០១៩​​ជា​ឆ្នាំ​ទី​៣ ដែល​មានការ​បំផ្លាញ​ព្រៃឈើ​ដ៏​ច្រើន​បំផុត​រយៈពេល​២​ទស​វត្ស​ចុង​ក្រោយ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ