ប្រាសាទព្រះវិហារ​ស្រែក​រក​ភ្ញៀវ​ជាតិ​ និង​បរទេស ខ​ណៈ​​មានការ​​ថយ​ចុះ​


រាជធានី​ភ្នំពេញ ៖ ចំនួន​ភ្ញៀវ​ទេ​សចរទាំង​ជាតិ​និង​បរទេស​ទៅ​លេង​ប្រាសាទព្រះវិហារ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​តែ​បញ្ហា​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​ក្រ​សួង​ទេសចរណ៍​បាន​និយាយ ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១៥ ​ខែមិថុនា​នេះ​។

លោក តុ​ប សុ​ភ័ក អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃនេះ​ថា «​បន្ទាប់​ពី​ប្រទេស​កម្ពុជា​មាន​វិបត្តិ​កូ​វី​ដ​១៩ នេះ​មក មាន​តែ​ទេសចរ​បរទេស ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ទេ ដែល​ចេញ​ដើរ​កម្សាន្ត​។ ទេសចរ​អន្តរជាតិ (​មក​ពី​ក្រៅ​) ស្ទើរតែ​គ្មាន ប៉ុន្តែ​ក្នុង​ខែមករា និង​ខែកុម្ភៈ ដើមឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរ​បរទេស​ខ្លះ មក​ពី​ក្រៅ​ស្រុក​ដែរ​។

រយៈពេល​៥​ខែ​ចុង​ក្រោយ​ក្នុង ឆ្នាំ​២០២០​នេះ មាន​ទេសចរ​បរទេស​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ ប្រមាណ​ជាង​៤​ពាន់​នាក់ ថយ​ចុះ ជាង​៦៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​។

លោក សុ​ភ័កបាន​បន្ត​ទៀត​ថា សម្រាប់​ភ្ញៀវ​ជាតិ​មាន​ជាង​២​ម៉ឺន​៧​ពាន់​នាក់ ថយ​ជាង​៤៥​ភាគរយ ធៀប​នឹង​៥​ខែ​ចុង​ក្រោយ ក្នុង​ឆ្នាំ​២០១៩​។

លោក​បន្ថែម​ថា «​នេះ​ជា​ផល​ប៉ះពាល់​ទូទៅ​គ្រប់កន្លែង ជា​ពិសេស​អ្នក​ពឹងផ្អែក​លើ​ទេសចរណ៍ តែ​យ៉ាងណា​ប្រជាជន​អាច​រក​ចំណូល​បាន​ផ្សេង​ទៀត​ផង​ដែរ ដោយ​ធ្វើការ​ដាំ​ដុះ កសិកម្ម​របស់​ខ្លួន​»​។

គួ​រំលឹក​ផង​ដែរ​ថា ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ជា​ខួប​៥៨​ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នាទី​ក្រុង​ឡា​អេ ប្រទេស​ហុ​ឡង់ បាន​សម្រេច​ឱ្យ កម្ពុជា​ឈ្នះក្តី​ជាមួយ​ប្រទេស​ថៃ ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ សម្រេច​ឱ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ​។

នៅ​លើ​ផេ​ក​ផ្លូវការ​របស់ស​ម្ដេ​តេ​ជោ ហ៊ុន សែន បាន​សរសេរ​អបអរសាទរ ដែល​គូសបញ្ជាក់​ថា សម្តេចព្រះ​មហា​វីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​នុ បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ទាមទារ​ប្រាសាទព្រះវិហារ រហូត​ដល់ យើង​បាន​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថ្ងៃទី​៧​ កក្កដា ឆ្នាំ​២០០៨៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ