ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ច្រ​វ៉ា​ក់​មនុស្ស ​ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ មនុស្ស​ច្រើន​ពាន់​នាក់​កាលពី​ថៃ្ង​ទី​១៤ មិថុនា បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៊ែ​រ​ឡាំង ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ និង​ដើម្បី​ឲ្យ​មាន​សមភាព​កាន់តែ​ខ្លាំ​ង ដោយ​ពួក​គេ​បង្កើត​ជា​ច្រ​វ៉ា​ក់​មនុស្ស​កាត់​រដ្ឋធានី​សហព័ន្ធ តែ​ដោយ​គោរព​វិធានការ​គម្លាត​សង្គម​ការពារ​ការ​ឆ្លង​វីរុស COVID-19…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ មនុស្ស​ច្រើន​ពាន់​នាក់​កាលពី​ថៃ្ង​ទី​១៤ មិថុនា បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៊ែ​រ​ឡាំង ប្រឆាំង​ការ​ប្រកាន់ពូជសាសន៍ និង​ដើម្បី​ឲ្យ​មាន​សមភាព​កាន់តែ​ខ្លាំ​ង ដោយ​ពួក​គេ​បង្កើត​ជា​ច្រ​វ៉ា​ក់​មនុស្ស​កាត់​រដ្ឋធានី​សហព័ន្ធ តែ​ដោយ​គោរព​វិធានការ​គម្លាត​សង្គម​ការពារ​ការ​ឆ្លង​វីរុស COVID-19 ។

បាតុករ​ច្រើន​រយ​នាក់​ក៏​លើកគ្នា​ដើរ​ហែរ​ក្បួន​តាម​ដង​វិ​ថី​ដែរ ក្នុង​ទីក្រុង​ឯទៀត​ៗ​របស់​អា​ល្លឺ​ម៉​ង់
ដូច​ជា​ក្រុង​ឡឹប​សិ​ុ​ក​និង​ហាម​បួរ​ក៏​ទោះបី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង តាម​ការ​អំពាវនាវ​របស់​ចលនា​ចម្រើន​ជឿនលឿន UNTEILBAR ។ អ្នកនាំពាក្យ​ម្នាក់​របស់​ចលនា​នោះ​អះអាង​ថា មនុស្ស​ជាង​២០.០០០​នាក់ បាន​ចូលរួម​ក្នុង​ការ​បង្កើត​ច្រ​វ៉ា​ក់​មនុស្ស​នៅ​ក្រុង​ប៊ែ​រ​ឡាំង ។ ច្រ​វ៉ា​ក់​មនុស្ស​ក្នុង​រដ្ឋធានី គឺ​ចាប់ពី​មាត់ទ្វារ​វិមាន BRANDEBOURG កាត់​តាម​ប៉ម​ទូ​​រ​ទស្សន៍​នៃ​សម័យកាល​កុំ​មុ​យ​នី​ស្ត ហើយ​ត្រូវ​បន្លាយ​វែង​តទៅ​ទៀត​មក​ពី​មនុស្ស​មក​ចូលរួម​កាន់តែ​ច្រើន ។

កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​មនុស្ស​ជាង​១០.០០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រុង​ប៊ែ​រ​ឡាំង ក្រោម​ទង់​ចលនា BLACK LIVES MATTER ជា​ប្រតិកម្ម​តប​ចំពោះ​ការ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៥​ឧសភា នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស​សហរដ្ឋអាមេរិក​បុរស​ស្បែក​ខ្មៅ លោក GEORGE FLOYD​ដោយសារ​ប៉ូលិស​ស្បែក​សម្នាក់​យក​ជង្គង់​សង្កត់ករ​ពេល​ចាប់ខ្លួន​គេ​ដល់​ដាច់ខ្យល់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោ​យោ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ