ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ឲ្យ​ដំបូន្មាន​ដល់​សហគ្រិន​វ័យក្មេង​ដែល​រក​លុយ​បាន​រាប់​ពាន់​ដុល្លារ

3 ឆ្នាំ មុន

ពេល​ដែល​លោក​មហាសេដ្ឋី ខេ​វី​ន អូ​លា​រី (Kevin O’Leary) ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ជា​អ្នកលក់​កា​រ៉េ​ម​នៅ​វ័យក្មេង លោក​បាន​ប្រទះ​ឃើញ​ថា​លោក​ចង់​ធ្វើ​ជា​ចៅហ្វាយ​របស់​ខ្លួនឯង​។ លោក​ធ្លាប់​បាន​និយាយ​ប្រាប់ CNBC Make…

ពេល​ដែល​លោក​មហាសេដ្ឋី ខេ​វី​ន អូ​លា​រី (Kevin O’Leary) ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ជា​អ្នកលក់​កា​រ៉េ​ម​នៅ​វ័យក្មេង លោក​បាន​ប្រទះ​ឃើញ​ថា​លោក​ចង់​ធ្វើ​ជា​ចៅហ្វាយ​របស់​ខ្លួនឯង​។ លោក​ធ្លាប់​បាន​និយាយ​ប្រាប់ CNBC Make It ថា «​ខ្ញុំ​បាន​សម្រេចចិត្ត​នៅ​ថ្ងៃ​នោះ​… ហើយ​ខ្ញុំ​មិន​ដែល​ធ្វើការ​ឲ្យ​នរណា​ម្នាក់​ទៀត​ឡើយ​តាំងពី​ពេល​នោះ​មក​។​»

ហើយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​បាន​ផ្តល់​ដំបូន្មាន​ដល់​សហគ្រិន​វ័យក្មេង​ដទៃ​ដែល​រួម​មាន​អូ​ហ្កូ​ស (August) ផង​ដែរ​។ អូ​ហ្កូ​សបាន​សរសេរ​សំបុត្រ​ទៅ​កាន់​លោក​អូ​លា​រី​ដើម្បី​សួរ​លោក​ពី​អាជីវកម្ម​កាត់​ស្មៅ​របស់​ខ្លួន​។

អូ​ហ្កូ​សបាន​សរសេរ​ថា «​ខ្ញុំ​ជា​ក្មេង​ដែល​ដើរ​កាត់​ស្មៅ​ឲ្យ​ផ្ទះ​អ្នក​ដទៃ​។ ខ្ញុំ​សហការ​ជាមួយ​ក្មេង​ម្នាក់​ទៀត​នៅ​ជិត​ផ្ទះ ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​កត់​បញ្ជី និង​ធ្វើ​កិច្ចការ​ផ្សេង​ទៀត​ក្រៅពី​ការ​កាត់​ស្មៅ​ទៀត​។ បញ្ហា​គឺ ខ្ញុំ​ចង់​ចាក​ចេញពី​ការ​សហការ​នេះ​!» លើស​ពី​នេះ​ទៅ​ទៀត អូ​ហ្កូ​ស​ទទួល​បានការ​ឆ្លើយ​តប​មិនល្អ​ទេពី​អតិថិជន​ដែល​បាន​លើក​ឡើង​ពី​បញ្ហា​របស់​ដៃគូ​ពាណិជ្ជកម្ម​របស់​អូ​ហ្កូ​ស​។

សហគ្រិន​វ័យក្មេង​នេះ​បាន​សរសេរ​ទៀត​ថា «​ខ្ញុំ​មិន​អាច​គ្រប់គ្រង​លើ​ម៉ោង​ធ្វើការ​របស់​យើង​បាន​ទេ​ព្រោះ​ខ្ញុំ​តែងតែ​ត្រូវ​រង​ចាំ​រហូត​ដល់​គេ​ហ្វឹកហាត់​កីឡា​ចប់​រួចរាល់​ទើប​អាច​កាត់​ស្មៅ​បាន​។ ខ្ញុំ​ចង់បាន​លុយ​បន្ថែម​សម្រាប់​ការ​កត់​បញ្ជី​។ ប៉ុន្តែ​គេ​បាន​បដិសេធ ព្រោះ​គេ​និយាយ​ថា​គេ​ក៏​អាច​ធ្វើ​បាន​ដែរ ប៉ុន្តែ​គេ​មិន​បាន​ធ្វើ​អ្វី​ឡើយ​! ខ្ញុំ​ចង់បាន​លុយ​បន្ថែម​សម្រាប់​រថយន្ត​ដែល​ខ្ញុំ​បាន​ទិញ​សម្រាប់​អាជីវកម្ម​នេះ ប៉ុន្តែ​គេ​បាន​និយាយ​ថា​វា​ជា​រថយន្ត​របស់ខ្ញុំ ហើយ​វា​មិន​ពាក់ព័ន្ធ​អ្វី​ជាមួយ​គេ​ទេ​។ តើ​ខ្ញុំ​ធ្វើ​យ៉ាងដូចម្តេច​ទើប​អាច​បញ្ចប់​វា​បាន​ទៅ?»

យោង​ទៅ​តាម​អូ​ហ្កូ​សបាន​ឲ្យ​ដឹង​ដែរ​ថា វា​មិន​ងាយស្រួល​ក្នុង​ការ​ដើរ​ចេញពី​អាជីវកម្ម​នេះ​ទេ​ព្រោះ​អ្នក​ទាំង​ពីរ​បាន​រក​លុយរាប់​ពាន់​ដុល្លារ​ទៅ​ហើយ ហើយ​ពួក​គេ​គិត​ថា​ពួក​គេ​អាច​នឹង​រកបាន​២​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ នេះ​ដែរ​។

លោក​អូ​លា​រី​បាន​ឆ្លើយ​តប​វិញ​ដោយ​ត្រេកអ​រថា​អូ​ហ្កូ​សមាន​អាជីវកម្ម​ល្អ​មួយ​ពិតមែន ប៉ុន្តែ​គេ​កំពុង​តែ​មាន​បញ្ហា​ជាមួយនឹង​ដៃគូ​អាជីវកម្ម​។ លោក​បាន​ចែករំលែក​មេរៀន​ទាក់ទិន​នឹង​ដៃគូ​សហការ​ថា «​ពេល​ដែល​អ្នក​ចាប់​ដៃគូ​ជាមួយ​នរណា​ម្នាក់ មិន​ថា​ក្នុង​អាជីវកម្ម​ឬ​ក្នុង​ជីវិត​ទេ អ្នក​កំពុង​តែ​បង្កើត​ចំណង​មួយ​។​»

លោក​បាន​បន្ត​ថា «​អ្នក​កំពុង​តែ​បង្កើត​ទំនាក់ទំនង​ដែល​យោង​តាម​គំនិត​ម្នាក់​ពាក់កណ្តាល​។ ឥលូវ​អ្នក​កំពុង​តែ​រអ៊ូ​ថា​ដៃគូ​អ្នក​កំពុង​ធ្វើ​ឲ្យ​អ្នក​ខកចិត្ត មិន​ជួយ​ទ្រទ្រង់​បន្ទុក​ពាក់កណ្តាល​ជាមួយ​អ្នក​។ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​អ្នក​អាច​ដើរ​ចេញ​ដោយ​ងាយ​ៗ​បាន​ទេ​។​»
ដោយហេតុ​ដូចនេះ​ទើប​លោក​ផ្តល់​យោបល់​ឲ្យ​ទិញ​ភាគហ៊ុន​ពី​ដៃគូ​ម្នាក់​នោះ​ក្នុង​តម្លៃ​៥​ពាន់​ដុល្លារ ឬ​និយាយ​ជាមួយ​អាណាព្យាបាល​របស់​ដៃគូ​ដើម្បី​បកស្រាយ​ពី​ស្ថាន​ការ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ការ​បញ្ចប់​ទំនាក់​តំនង​ដោយ​សន្តិវិធី​គឺ​ពិតជា​សំខាន់​ណាស់​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ឈ្មោះ​របស់​អូ​ហ្កូ​សបាន ជា​ពិសេស​នៅ​ពេល​ដែល​អូ​ហ្កូ​ស​ចង់​រក្សា​ទំនាក់​ទំនងជា​មិត្ត​និង​អ្នក​ជិតខាង​គ្នា​។ ក្រៅពី​នេះ​ហើយ លោក​បាន​ជំរុញ​ឲ្យ​អូ​ហ្កូ​សរក​ដៃគូ​អាជីវកម្ម​ម្នាក់​ទៀត​ដើម្បី​ពង្រីក​អាជីវកម្ម​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ