ប្រទេសម៉ិកស៊ិក ៖ កាលពីថ្មីៗនេះ រឿងដ៏គួរឱ្យចាប់អារម្មណ៍ និងសង្វេគបំផុតមួយបានកើតឡើងនៅប្រទេសម៉ិកស៊ិក ក្រោយក្មេងៗលេងបាល់ទាត់តាមផ្លូវមួយក្រុមបាននាំគ្នាទាត់បាល់មុខមឈូសមិត្តភក្តិម្នាក់ ដើម្បីជាការលាលើកចុងក្រោយ។
រឿងរ៉ាវនេះ បានកើតឡើងនៅតំបន់មួយក្នុងទីក្រុង Oaxaca បន្ទាប់ពីកេ្មងៗមួយក្រុមបានដាក់មឈូសនៅមុខទី ហើយបានទាត់បាល់បំបុកមឈូសបង្កើតបានជាគ្រាប់បាល់បញ្ចូលទីចុងក្រោយសម្រាប់មិត្តភក្តិរបស់ពួកគេ មុនពេលលាគ្នាជារៀងរហូតគ្មានថ្ងៃត្រឡប់វិញ។
បើតាមការចុះផ្សាយពី The Sun បានឱ្យដឹងថា ក្មេងប្រុសបាត់បង់ជីវិតខាងលើមានឈ្មោះថា Alexander អាយុ១៦ឆ្នាំ ក្មេងប្រុសរូបនេះបាត់បង់ជីវិតដោយសារប៉ូលីសក្នុងតំបន់នោះផ្តាច់ជីវិត។ ខណៈពិធីបញ្ចុះសពរបស់ Alexander បានធ្វើរួចរាល់កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅ។
សូមជម្រាបជូនថា ខ្សែអាតវីដេអូដ៏គួរឱ្យសង្វេគបំផុតមួយនេះ ត្រូវអ្នកសារព័ត៌មានកីឡារបស់ម៉ិកស៊ិកគឺលោក Guillermo Schutz បានបង្ហោះចូលក្នុងបណ្តាយទំនាក់ទំនងសង្គម Twitter របស់ខ្លួន ព្រមទាំងមានការចែករំលែកបន្តជាច្រើនផងដែរ៕ (ដកស្រង់ចេញពី The Sun)
https://www.youtube.com/watch?v=CoB69IluubA
ចែករំលែកព័តមាននេះ