ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​.​ក​ហើយ​! តុលាការ​ចេញ​ដីកា​ឲ្យ​ចូលខ្លួន​ស្ត្រី​ដែល​តដៃ​ជាមួយ​សមត្ថកិច្ច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្ងន់​ក​ហើយ ស្ត្រី​មានឈ្មោះ យឹ​ម អេ​ង អាយុ​៣៨​ឆ្នាំ បាន​តដៃ និង​ក្របួច​ក​អាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ខណៈ​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​តាម​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន…

រាជធានី​ភ្នំពេញ ៖ ធ្ងន់​ក​ហើយ ស្ត្រី​មានឈ្មោះ យឹ​ម អេ​ង អាយុ​៣៨​ឆ្នាំ បាន​តដៃ និង​ក្របួច​ក​អាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ខណៈ​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​តាម​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន ។

ការ​តដៃ​របស់​ស្ត្រី​ខាង​លើក​នេះ បន្ទាប់​ពី​ព្រះរាជអាជ្ញារ​នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កែវ សុធា ពី​បទ​គំរាមកំហែង ជេរ​ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ជា​ច្រើន​លើក​ច្រើន​សារ ជា​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក (Group Messenger Faccbook) ដល់​អាជ្ញាធរ​ភូមិ​នា​ពេល​កន្លង​ទៅ ខណៈ​ដែល​មេ​ភូមិ​មិន​ព្រម​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​ខ្លួន​ទាក់ទង​នឹង​បញ្ហា​ដីធ្លី ។

យោង​តាម​មន្ត្រី​នគរបាល​ដែល​ចុះ​អនុវត្ត​ដីការ​នេះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ រស់នៅ​ភូមិ​១ សង្កាត់​បឹង​សាឡា​ង ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ប្រតាយប្រតប​ជាមួយ​សមត្ថកិច្ច​នគរបាល ខណៈ​ដែល​នគរបាល​ចុះ​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ចំ​ណុ​ផ្សារ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភព​បាន​បន្ត​ថា ការ​ចុះ​ឃាត់ខ្លួន​ស្ត្រី​ដែល​មានឈ្មោះ​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មាន​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​ព្រះរាជអាជ្ញារ នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា នា​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រោយ​ពី​មាន ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ឈ្មោះ​ឡេ​ង ម៉ូ​វ អាយុ​៦៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​នៅ​ភូមិ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ​។

បើ​យោង​តាម​ពាក្យបណ្តឹង​របស់​នគ​បាល​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នេះ​បាន​ជេរ​ប្រមាថ​និង​គំរាមកំហែង​ជា​សាធារណៈ​ដល់​ជន​រង​គ្រោះ​ដែល​ជា​មនុស្ស​ចាស់ ដោយសារ​តែ​ខ្លួន​អាង​មាន​លុយ ហើយ​ស្ត្រី​ម្នាក់ នេះ​ក៏​ជា​អ្នកមាន​រឿងអាស្រូវ​ជា​ច្រើន​ទាក់ទង​នឹង​ករណី​ដីធ្លី​ផង​ដែរ ។

តាម​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ បាន​ប្តឹង​ដល់​ស្ត្រី​រូប​នេះ​ឲ្យ​មានការ​សូមទោស​ជា​សាធារណៈ និង​ទាមទារ​សេវាកម្ម​ផ្លូវច្បាប់​ថ្លៃ​ទាមទា​ខាតបង់​ពេលវេលា​សំណង​ជំងឺ​ចិត្ត ការ​ប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ សេចក្តី​ថ្លៃថ្នូ និង​ការ​ខូចខាត​ប្រយោជន៍​ផ្សេង​ៗ​ចំនួន​មួយ​លាន​ដុល្លារ​អា​មេ​រិ​ក ។

យ៉ាងណា​ក៏​ដោយ​ការ​ចុះ​ឃាត់ខ្លួន​នេះ​ពុំ​បាន​សម្រេច​នោះ​ទេ ដោយសារ​តែ​ស្ត្រី​រូប​នេះ​អាងខ្នង ហើយ​មាន​បក្សពួក​ព័ទ្ធ​សមត្ថកិច្ច និង​ដក​សោ​ឡាន​របស់​សមត្ថកិច្ច ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​តា​ដីការ របស់​តុលាការ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ