ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ បង្កើត​ការ​ចុះបញ្ជី​អាជីវកម្ម​ជា​កញ្ចប់​តាម​អន​ឡាញ

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួង​សេច​ដ្ឋ​កិច្ច​ហិរញ្ញវត្ថុ បាន​ប្រកាស​ឲ្យ​ដំណើរការ​ការ​ចុះបញ្ជី​អាជីវកម្ម​ជា​កញ្ចប់​តាម​អន​ឡាញ​​នេះ ចាប់ពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ​ឆ្នាំ​២០២០​នេះ​តទៅ​ ដោយ​រំពឹង​ថា ​វា​នឹង​ព​ន្លឿ​ន​ដល់​ការ​ចុះបញ្ជី​អាជីវកម្ម​។ បើ​តាម​ក្រសួង​បានអោយ​ដឹង​ថា ​គ្រាន់តែ​ចូល​ទៅ​គេហទំព័រ www.registrationservices.gov.kh…

ក្រសួង​សេច​ដ្ឋ​កិច្ច​ហិរញ្ញវត្ថុ បាន​ប្រកាស​ឲ្យ​ដំណើរការ​ការ​ចុះបញ្ជី​អាជីវកម្ម​ជា​កញ្ចប់​តាម​អន​ឡាញ​​នេះ ចាប់ពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ​ឆ្នាំ​២០២០​នេះ​តទៅ​ ដោយ​រំពឹង​ថា ​វា​នឹង​ព​ន្លឿ​ន​ដល់​ការ​ចុះបញ្ជី​អាជីវកម្ម​។

បើ​តាម​ក្រសួង​បានអោយ​ដឹង​ថា ​គ្រាន់តែ​ចូល​ទៅ​គេហទំព័រ www.registrationservices.gov.kh ធុរជន អាច​ចុះបញ្ជី​ជាមួយ​ក្រសួងពាណិជ្ជកម្ម ការ​ចុះ​បញ្ជី​ពន្ធដារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ការ​ធ្វើ​សេចក្តី​ប្រកាស​ផ្តល់​ដំណឹង​បើក​សហគ្រាស ជូន​​ទៅ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ពេល​តែ​មួយ និង​ត្រូវការ​ពេលវេលា​យូរ​ត្រឹម​​៨​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​ប៉ុណ្ណោះ​។ សេវាកម្ម​ទំនើប​នេះ ធ្វើ​ឲ្យ​ធុរជន​ការ​ចំណាយ​តិច​ជាង​មុន រហូត​ដល់​ជាង​ពាក់កណ្តាល​។

«​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​បច្ចេកវិទ្យា​ព័ត៌មាន​នេះ នីតិវិធី​ស្មុគស្មាញ ការ​ផ្តល់​ព័ត៌មាន​ច្រើន​ដង និង​​ច្រំ​ដែល ពេលវេលា ​និង​ការ​ចំណាយ ដែល​កើត​មាននៅ​តាម​បណ្តា​ដំណាក់កាល​នៃ​ការ​ចុះ បញ្ជី​អាជីវកម្ម នៅ​ក្នុង​ក្រប​ខណ្ឌ​យន្តការ​ចាស់ ត្រូវ​កាត់​បន្ថយ​ជា​អតិបរមា​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា​។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ទោះបី​កម្ពុជា ក៍​ដូច​ជា​ពី​ភព​លោក បាន​កំពុង​រង​​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩ ក្តី តែ​រាជរដ្ឋាភិបាល មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ និង​ភាព​ប្រាកដនិយម ក្នុង​ការ​កែ​ទម្រង់​របស់​ខ្លួន​។

លោក​និយាយ​ទៀត​ថា ​រាជរដ្ឋាភិបាល​ចាត់​ទុក​កាលៈទេសៈ​នៃ​វិបត្តិ​នេះ គឺជា​កាលានុវត្តភាព​សម្រាប់​ជំរុញ កិច្ចការ​កែទម្រង់​មុត​ស្រួច​ឲ្យ​កាន់តែ​សកម្ម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ផង និង​សំលៀង​សម្រួច​ភាព​ប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ចជាតិ សំដៅ​ជំរុញ​ពិពិធ​កម្ម​មូលដ្ឋាន​នៃ​កំណើន ​និង​ការ​គាំទ្រ​ដល់​កំណើន​ប្រកបដោយ​ចីរភាព​សម្រាប់​រយៈ​វែង​ផង ៕ ដក​ស្រង់​ចេញពីវេបសាយ ៖ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ