ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​កូ​វី​ដ​១៩ ៖ ស្រោចស្រង់​អ្នក​ក្រីក្រ ស្រោចស្រង់​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ប្រទេស​កម្ពុជា យើង​បានលឺ​មនុស្ស​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​កូ​វី​ដ​១៩​។ អ្នកខ្លះ​បាត់បង់​ការងារ អ្នកខ្លះ​រកស៊ី​លែង​បាន អ្នកខ្លះ​បារម្ភ​ពី​ការ​រក​លុយ​បង់​ធនាគារ​ជាដើម​។ រោគរាតត្បាត​កូ​វី​ដ​១៩ Covid-19 ក្រៅពី​បាន​សម្លាប់​មនុស្ស​ជាង បួន​សែន នាក់…

នៅ​ប្រទេស​កម្ពុជា យើង​បានលឺ​មនុស្ស​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​កូ​វី​ដ​១៩​។

អ្នកខ្លះ​បាត់បង់​ការងារ អ្នកខ្លះ​រកស៊ី​លែង​បាន អ្នកខ្លះ​បារម្ភ​ពី​ការ​រក​លុយ​បង់​ធនាគារ​ជាដើម​។

រោគរាតត្បាត​កូ​វី​ដ​១៩ Covid-19 ក្រៅពី​បាន​សម្លាប់​មនុស្ស​ជាង បួន​សែន នាក់ និង​ចម្លង​មនុស្ស​ជិត​៨​លាន​នាក់ មក​ដល់​ពេល​នេះ វា​ជា​ការ​បំផ្លិច បំផ្លាញ​យ៉ាង​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក ដោយ​រួម​ទាំង​កម្ពុជា​យើង​ផង ប៉ុន្តែ​ផល​ប៉ះពាល់​របស់​វា​ទៅ​លើ​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទំនងជា​អាក្រក់​ជាង​នេះ​។

បើ​យោង​តាម​ការ​សិក្សា​ថ្មី​របស់​ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា កូ​វី​ដ​១៩ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​ក្រីក្រ​ធ្លាក់​ចុះ​ជា​រួម​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៦០​ឆ្នាំ​។ ចំណែក​មនុស្ស ១០០ លាន​នាក់ ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​។

កូ​វី​ដ​១៩ ក៏​បញ្ចប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា ដែល​មាន​ប្រមាណ​ជា​៧​ភាគរយ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​។ នៅ​ឆ្នាំ​២០២០​នេះ សេដ្ឋកិច្ច​កម្ពុជា ត្រូវ​រំពឹង​ថា មាន​កំណើន​អវិជ្ជមាន ប្រមាណ​តែ ១,៩ ភាគរយ​ប៉ុណ្ណោះ មុន​ពេល​ដែល​សេដ្ឋ កិច្ច​ចាប់ផ្តើម​ហក់​ឡើង​វិញ​ដោយ​មាន​កំណើន​៣,៥​ភាគរយ​នៅ​ឆ្នាំ​២០២១​។

នេះ​គឺជា​ដំណើរ​ថយក្រោយ​មួយ​មិន​ធ្លាប់​មាន​សម្រាប់​កម្ពុជា ហើយ​ជា​សោកនាដកម្ម​ដ៏​ធំ​មួយ​របស់​ពិភពលោក​។ កូ​វី​ដ​១៩ ក៏​បាន​បញ្ចប់​ជោគជ័យ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ខ្លាំង ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​កំណត់​ថា ជា​ប្រាក់​ចំណូល​តិច​ជាង ១,៩០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

នៅ​ចន្លោះ​ឆ្នាំ ១៩៨០ និង​ឆ្នាំ ២០១៥ ភាព​ក្រីក្រ​ខ្លាំង ក្នុង​ពិភពលោក​ត្រូវ​កាត់​បន្ថយ​ពី ពី ៤៣ ភាគរយ​មក​ត្រឹម ១០ ភាគរយ​ប៉ុណ្ណោះ​។

អ្វី​ដែល​អាក្រក់ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ក្រីក្រ សេដ្ឋកិច្ច​របស់​ពួក​គេ​អាច នឹង​ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម​រយៈពេល​មួយ​ដែល​ពិបាក​នឹង​ទស្សន៍​ទាយ​។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​ក្រីក្រ​ត្រូវការ​ថវិកា​សរុប​ចំនួន ២ ៥០០ ០០០ លាន​ដុល្លារ​ដើម្បី​ស្តារ​ឡើង​វិញ​។

សេដ្ឋកិច្ច​កម្ពុជា​ក៏​ដូច​ជា​សេដ្ឋកិច្ច​នៃ​ប្រទេស​ក​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ទទួល​រង​ព្យុះ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្រូវការ​សកល ( global demand) តម្លៃ​ទំនិញ ទេសចរណ៍ និង​ការ​ផ្ញើ​ប្រាក់​ពី​ពលករ នៅ​ក្រៅប្រទេស​។ ការ​វិនិយោគ​បរទេស​ក៏​ជួប​ប្រទះ​បញ្ហា​។

នៅ​ចំពោះ​មុខ​បែន​នេះ ប្រទេស​កម្ពុជា និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ក្រីក្រ​ប្រឈម​មុខ​នឹង​អនាគត​មួយ​ដែល​អាប់អួរ​ជា​ជាង​ភាព​ភ្លឺស្វាង​។ ស្ថានភាព​ទាមទារ​អោយ​មានការ​យកចិត្តទុកដាក់​ជា​សាកល​ដល់​ភាព​ក្រីក្រ និង​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​អ្នកមាន​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ក្រីក្រ​។

យើង​បានឃើញ​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ប៉ុន្មាន​ទស​វត្ស​ថ្មី​ៗ​នេះ​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​ប្រជាជន​វ័យក្មេង​អត់​ជំនាញ និង​គ្មាន​ការងារ​ធ្វើ ។ នោះ​គឺ​ការ​កើនឡើង​នូវ ឧក្រិដ្ឋកម្ម អ​ស្ថិរភាព នយោបាយ​និង​សង្គម និង​ភេរវកម្ម​ពិភពលោក​។

នៅ​ក្នុង​ពិភពលោក​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង បញ្ហា​នៅ​កន្លែង​មួយ អាច​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស ទៅ​កន្លែង​ផ្សេង​ក្នុង​ពិភពលោក​។

ប្រទេស​អ្នកមាន​ត្រូវ​តែ​ជួយ​ប្រទេស​ទាំងនោះ បើ​មិន​ដូច្នេះ​ទេ វិ​ប​តិ្ត​នឹង រី​កក​រាលដាល​ពេញ​ពិភពលោក ដូច​ឃ្លា​មួយ​ដែល​ថា «​ភ្លើង​ឆេះ​ផ្ទះ​អ្នក ដទៃ​អាល​រាលដាល​ដល់​ផ្ទះ​ជិតខាង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ