ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច ស ខេង ៖ រាជធានី​-​ខេត្ត​អាច​​រៀប​ចំ​វេទិកា​ផ្សេង​ៗ តែ​មិនឱ្យ​​លើស​ពី​៥០​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់ ការ​រាត​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើការណែនាំ​ទៅ​ដល់​អភិបាល​រាជធានី​-​ខេត្ត…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អនុវត្ត​វិធានការ​បង្ការ​ទប់ស្កាត់ ការ​រាត​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើការណែនាំ​ទៅ​ដល់​អភិបាល​រាជធានី​-​ខេត្ត ត្រូវ​បន្ត​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​វេទិកា​ផ្សេង​ៗ​ទៀត នៅ​តាម​មូលដ្ឋាន​ជា​ធម្មតា​ឡើង​វិញ ប៉ុន្ដែ​​ការ​​ជួបជុំ​គ្នា មិន​ឱ្យ​លើស​ពី​៥០​នាក់ឡើយ​ ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ដើម្បី​បន្ត​ជំរុញ​ឲ្យ​ការ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការ​ដោយ​រលូន មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​សម្រេច​បាន​លទ្ធផល​តាម​ការ​រំពឹង​ទុក ព្រមទាំង​រួមចំណែក​ក្នុង​ការ​បង្ការ​ទប់ស្កាត់ ការ​រោ​ត​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រសួងមហាផ្ទៃ​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​រាជធានី-ខេត្ត ត្រូវ​យក​ចិត្ត​ទុកដាក់​អនុវត្ត​នូវ​កិច្ចការ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

ទី​១-​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បន្ត​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ​ជា​ធម្មតា ស្រប​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​។

ទី​២-​ចំពោះ​សមាសភាព​ចូលរួម​វេទិកា​នេះ ត្រូវ​រៀបចំ​តាម​រូបភាព​តូច​ៗ​ដោយ​កំណត់ តំណាង អ្នកចូលរួម​មួយ​លើក​ៗ​មិន​លើស​ពី​៥០​នាក់ និង​ត្រូវ​អនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់ ការ​រោ​ត ត្បា​ត នៃ​ជំងឺ​កូ​វី​ដ​-១៩ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ឱ្យ​បាន​ហ្មត់ចត់ ដូច​ជា​៖ មានការ​ត្រួតពិនិត្យ​កំ​ដៅ មានទឹក​អាល់​កុង ឬ​ជែ​ល​សម្រាប់​លាងដៃ ត្រូវ​ពាក់​ម៉ាស ឬ​ប្រើ​ក្រមា កន្សែង រក្សា​គម្លាត​សុ​វត្តិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​។

ទី​៣-​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​អញ្ជើញ​សមាសភាព​តំណាង​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន និង​តំណាង​ក្រុមការងា​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ចូលរួម​ក្នុង​វេទិកា​នេះ​។

និង​ទី​៤-​ទន្ទឹម​នេះ រដ្ឋបាល​រាជធានី ខេត្ត​ត្រូវ​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឲ្យ​អនុវត្ត​វិធានការ​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​អនាម័យ​ជាប់​ជា​ប្រចាំ តាម​ការ​ណែនាំ របស់​ក្រសួងសុខាភិបាល ក្នុង​ការ​បង្ការ​ទប់ស្កាត់​កាត​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ