ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ជាង​២០០​នាក់​ដែល​ជាប់​គាំង​នៅ​ម៉ា​ឡេ​ស៊ី នឹង​វិល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃស្អែក

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​២០៤​នាក់ ដែល​បាន​ជាប់​គាំង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​គ្មាន​ជើងហោះហើរ​មក​កាន់​ប្រទេស​កម្ពុជា ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នោះ នៅ​ពេល​នេះ​ពួក​គាត់​មាន​យន្តហោះ​ជិះ​មក​កាន់​មាតុប្រទេស​វិញ​ហើយ ។ ពួក​គាត់​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ថ្ងៃ​ទី​១៦ មិថុនា​ស្អែក​នេះ…

ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​២០៤​នាក់ ដែល​បាន​ជាប់​គាំង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​គ្មាន​ជើងហោះហើរ​មក​កាន់​ប្រទេស​កម្ពុជា ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នោះ នៅ​ពេល​នេះ​ពួក​គាត់​មាន​យន្តហោះ​ជិះ​មក​កាន់​មាតុប្រទេស​វិញ​ហើយ ។ ពួក​គាត់​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ថ្ងៃ​ទី​១៦ មិថុនា​ស្អែក​នេះ វេលា​ម៉ោង​១៧​និង​២៥​នាទី ។

លោក កុយ កួង អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បញ្ជាក់​ថា លទ្ធភាព​ដែល​អាច​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដែល​ជាប់​គាំង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី មាន​យន្តហោះ​ជិះ​ត្រឡប់​មក​ប្រទេស​វិញ​នេះ កើត​មាន​ដោយសារ មានការ​ពិភាក្សា​បន្តបន្ទាប់ និង​សម្របសម្រួល​អស់​រយៈពេល​មួយ​ខែ​កន្លះ​រវាង​ស្ថានទូត​កម្ពុជា​នៅ​ម៉ា​ឡេ​ស៊ី និង​ក្រុមហ៊ុន​អាស​កាស​ចរណ៍​ម៉ា​ឡេ​ស៊ី ។

លោក​កុយ កួង ឲ្យ​ដឹង​ថា «​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី បាន​រៀបចំ​រួចរាល់​នូវ​ជើងហោះហើរ​ពាណិជ្ជ​មួយ គឺ​ជើងហោះហើរ​លេខ MH762 ដែល​ចេញពី​ទីក្រុង​គួ​ឡា​ឡាំ​ពួ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី ហើយ​មក​ដល់​កម្ពុជា​នៅ​វេលា​ម៉ោង​១៧​និង​២៥​នាទី​» ។

ក្នុង​ចំណោម​ពលរដ្ឋ ២០៤​នាក់ ដែល​អាច​ត្រឡប់​មក​កម្ពុជា​វិញ​នា​ពេល​នេះ​មាន​ពលរដ្ឋ ១១៥​នាក់ ជា​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ករណី​ពលរដ្ឋ​ខ្មែរ​ចំនួន​១៤៣​នាក់ ដែល​ខកដំណើរ កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០ ។

លោក កុយ កួយ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​ទៀត​មិន​បាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ ដោយសារ​មាន​អ្នកខ្លះ​ពុំ​បាន​ផ្តល់​ព័ត៌មាន​មក​ស្ថានទូត និង​មាន​មួយ​ចំនួន​សម្រេច​មិន​ត្រឡប់​មក​កម្ពុជា​នៅ​ពេល​នេះ​វិញ​ពីព្រោះ​ត្រូវ​ចូល​ធ្វើការ ឬ​អ្នកខ្លះ​ទៀត​ជិត​ដល់​ពេល​ត្រូវ​ចូល​រៀន​វិញ ។

ការ​ជាប់​គាំង​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ធ្វើ​ឲ្យ​មានការ​ចោទប្រកាន់​ថា រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់​ដល់​ពលរដ្ឋ​ខ្លួន ដែល​ជាប់​គាំង​នៅ​ក្រៅប្រទេស ដោយសារ​បញ្ហា​កូ​វី​ដ​១៩​នោះ​។ ពលរដ្ឋ​ជាប់​នៅ​លើ​ម៉ា​ឡេ​ស៊ី ធ្លាប់​បាន​ត្អូញត្អែរ​ថា ស្ថានទូត​ខ្មែរ​នៅ​ទីនោះ​មិនសូវ​យកចិត្តទុកដាក់​ជាមួយ​ពួក​គាត់ ខណៈ​ពួក​គាត់ ជួប​បញ្ហា​ជីវភាព ការ​ហូប​ចុក​និង​ការ​ស្នាក់​នៅ ។ ក្រុម​អង្គការសិទ្ធិមនុស្ស ក៏​បាន​លើក​ពី​បញ្ហា​នេះ​មក​និយាយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ