ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យា​ដោះស្រាយខាងទីផ្សារក្រៅប្រទេស តែកសិករត្រូវផលិតផ្លែមៀន​តាមស្តង់ដា

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​សន្យា​ជាមួយ​សមាគម​ផ្លែ​មៀន​ប៉ៃលិន ក្នុង​ការ​ជួយ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ទីផ្សារ​…

ខេត្ត​ប៉ៃលិន ៖ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ បាន​សន្យា​ជាមួយ​សមាគម​ផ្លែ​មៀន​ប៉ៃលិន ក្នុង​ការ​ជួយ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ទីផ្សារ​ ដែល​សហគមន៍​បាន​កំពុង​ជួប​ប្រទះ ជា​ពិសេស​ទីផ្សារ​ក្រៅប្រទេស ប៉ុន្តែ​កសិករ​យើង​ត្រូវ​ខិតខំ​ផលិត​ផ្លែ​មៀន​ប្រកបដោយ​គុណភាព ស្រប​តាម​ស្តង់ដា​ប្រទេស​ដែល​បញ្ជា​ទិញ​ ។

លោកបាន​មាន​ប្រសាសន៍​លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​បងប្អូន​សមាជិក​សមាជិកា​សមាគម​ផ្លែ​មៀន​ប៉ៃលិន ប្រមាណ១៥០​នាក់ ស្ថិត​នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ដោយ​មានការ​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​សំណាក់ លោក​ ផា​ន់ ចាន់​ធុ​ល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ផង​ដែរ​។ លោកវេ​ង សា​ខុន បាន​មាន​ប្រសាសន៍​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ លោក​អភិបាលខេត្ត​ប៉ៃលិន និង​មន្ត្រី​ជំនាញ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​ទឹកដី​ខេត្ត​ប៉ៃលិន ធ្វើ​ឱ្យ​ខេត្ត​នេះ​មានការ​វិវឌ្ឍន៍​រីក ចម្រើន​គួរ​ជាទី​មោ​ទ​ន ដោយ​ជាក់ស្តែង ដំណាំ​ក​សិ​-​ឧស្សាហកម្ម ផ្ទៃដី និង​ទិន្នផល​មានការ​កើន​ឡើងជា​បន្តបន្ទាប់ រហូត​ឈាន​ទៅ​ផលិត​លើស​ពី​សេចក្តី​ត្រូវការ​ក្នុងស្រុក និង​ទាមទារ​ធ្វើការ​នាំ​ចេញ ហើយ​ទីផ្សារ​នាំ​ចេញ​នេះ​ហើយ គឺជា​ប្រធានបទ​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា​គ្នា ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​កកស្ទះ​កសិផល​របស់​បងប្អូន​ដែល​កំពុង​ប្រឈម​នា​ពេល​នេះ​។

ឆ្លៀត​យក​ឱកាស​នេះ លោករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​ក្រសួង ដែល​មាន​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​ជា​សេនាធិការ គឺ​កំពុង​ខិតខំ​ពុះពារ ជំរុញ និង​ចរចារ​ជាមួយ​ភាគី​ចិន ដោយ​យកចិត្តទុកដាក់ និង​ស៊ីជម្រៅ​ទាំង​ការងារ​បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សំខាន់​ៗ​ដែល​ភាគី​នាំ​ចេញ (​កម្ពុជា​) ត្រូវ​បំពេញ​ឱ្យ​ខាង​តែ​បាន ។

ហើយ​ថ្មី​ៗ​នេះ ក្រសួង​បាន​ទទួល​ចម្លើយ​បឋម​ពី​ភាគី​ចិន​ថា​ករណី​សំណើ​នាំ​ចេញ​មៀន​ប៉ៃលិន ភាគី​ចិន​បាន​និង​កំពុង​ពិនិត្យ​លើ​ឯកសារ​សំណើ​នេះ​តាំងពី​ខែមិថុនា ឆ្នាំ​២០១៩ ហើយ​សង្ឃឹមថា​ឯកសារ​សំណើ​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ក្រោយ​ពេល​ពិធីសារ​នាំ​ចេញ​ស្វាយ​ស្រស់​កម្ពុជា ដែល​បាន​ផ្លាស់​ប្តូរ​រវាង​ភាគី​ទាំង​ពីរ​កាលពី​ស​ប្តា​ហ៍​មុន​អនុវត្តន៍​បាន​រលូន​ជា​មុន​សិន​។

នៅ​ក្នុង​ឱកាស​នោះ លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​សមាគម​ផ្លែ​មៀន​ប៉ៃលិន ត្រូវ​ខិតខំ​ផលិត​ផ្លែ​មៀន ឱ្យ​មានគុណ​ភាពល្អ តាម​ក្បួនខ្នាត​បច្ចេកទេស រួម​មាន​៖ ការងារ​ដាំ​ដុះ ថែរក្សា ការពារ​សត្វ​ចង្រៃ ការ​ប្រើ​ជី និង​ថ្នាំពុល​កសិកម្ម​សម្រាប់​កម្ចាត់​សត្វល្អិត បច្ចេកទេស​ក្រោយ​ពេល​ប្រមូល​ផល ជា​ពិសេស​ការ​អនុវត្ត​កសិកម្ម​ល្អ (Good Agricultural Practices, GAP) នៅ​នឹង​ចម្ការ​ផ្ទាល់ និង​ការ​អនុវត្ត​កន្លែង​កែ​ច្នៃ​ល្អ (Good Manufacturing Practices, GMP) តែ​ម្តង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​នាំ​ចេញ​។ ​

អត្ថបទសរសេរ ដោយ