ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ដូច​សម្ល​កំ​ពិស រឿង​ទិញ​ចូល​ លក់​ចេញ​ម៉ូតូ​អត់​ពន្ធ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​អស់​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​ពាណិជ្ជករ​រកស៊ី​ទិញ​-​លក់​ម៉ូតូ​នៅ​ម្តុំ​អតីត​រោង​ភាពយន្ត​គិរី​រម្យ ចំនួន​៥​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​អស់​រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​ពាណិជ្ជករ​រកស៊ី​ទិញ​-​លក់​ម៉ូតូ​នៅ​ម្តុំ​អតីត​រោង​ភាពយន្ត​គិរី​រម្យ ចំនួន​៥​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពី​បទ​.​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ។

ជនសង្ស័យ​មាន ១-​ឈ្មោះ យូ ប៊ុ​ន​ម៉េ​ង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ឯកសារ​(​ពន្ធ​គយ​) ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ២-​ឈ្មោះ ហេង រិ​ទ្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​លេខាធិការ​ដ្នា​ន​សាលា​ខណ្ឌ​កំ​បូល ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

៣-​ឈ្មោះ ប៉ែន ធឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​ប្រធាន​ការិយាល័យ​សាធារណៈ នឹង​ដឹក​ជញ្ជូន​ខណ្ឌ​៧​មក​រា ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល និង​៤-​ឈ្មោះ អ៊ំ ឆៃ​យ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ជាប់កិច្ចសន្យា ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ម្នាក់​ទៀត​អត់​ស្គាល់ឈ្មោះ ។ ក្នុង​នោះ​ដែរ ក៏​មាន​មនុស្ស​មួយ​ចំនួន​កំពុង​គេចខ្លួន ។

ទាក់ទិន​នឹង​ការ​ឃុំខ្លួន​មនុស្ស​៥​នាក់ និង​តាម​ចាប់ខ្លួន​បក្សពួក​មួយ​ចំនួន​ទៀត​នោះ ប្រភព​ព័ត៌​មាន​ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ទីបញ្ជាការដ្ឋាន​កង​រាជ​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ក្រោម​រូបភាព​ទិញ​-​លក់​ម៉ូតូ​គេចវេស​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា ។

ក្រោយ​ពេល​ឃាត់ខ្លួន​មនុស្ស​ទាំង​៥​នាក់ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដូច្នោះ​ពេល​នោះ ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស្ថាប័ន​អយ្យការ បាន​បើក​ការ​ស៊ើបសួរ​អស់​រយៈពេល​៣​ថ្ងៃ​ទើប​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន ពួក​គេ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ពាក់ព័ន្ធ​បទល្មើស​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ឃុបឃិត​គ្នា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នាំ​ចូល​ម៉ូតូ​គេចពន្ធ និង​ទិញ​លក់​ម៉ូតូ​ដែល​គ្មាន​បង់ពន្ធ​ប្រមាណ​៣៥៤ គ្រឿង រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ដែល​នោះ​ជា​ការ​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​របស់​រដ្ឋ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ហេតុ​អី​បានជា​ម៉ូតូ​អត់​ពន្ធ​យក​ទៅ​ធ្វើ​ស្លាក​លេខ​បាន? ចម្លើយ​មិន​ក្បោះ​ក្បាយ​ថា ជនសង្ស័យ​មួយ​ក្រុម​នេះ មាន​ជំនាញ​ក្លែង​ឯកសារ ក្លែង​ពន្ធ​នាំ​ចូល ដើម្បី​បិទ​បាំង​រដ្ឋបាល​គយ ធ្វើ​ស្លាក​លេខ​ម៉ូតូ​លក់​ចេញ​ទិញ​-​ចូល​យ៉ាង​ស្ទាត់ជំនាញ ។ ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​ធ្វើ​អត្ថាធិបាយ​ឲ្យ​វែង​ឆ្ងាយ​ទេ ដើម្បី​ទុក​ពេល​ឲ្យ​សមត្ថកិច្ច រួម​ទាំង​ស្ថាប័ន​តុលាការ​ធ្វើ​កិច្ច​ការងារ​បន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ