ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំពាវនាវ​ពន្យា​រ​មង្គល​ការ​ និង​ពិធី​ជប់​លៀង​ផ្សេង​ៗ​ ខណៈកូវីដបន្តគំរាមកំហែង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​បន្ត​ប្រកាស​ឲ្យ​មានការ​ពន្យា​រ​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីជប់លៀង​ផ្សេង​ៗ​ដែល​មានការ​ជួបជុំ​មាន​មនុស្ស​ច្រើន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ចំនួន​ធ្វើតេស្ត​មាន​ជិត​៣​ម៉ឺន​ករណី​។ ​យោង​តាម​បណ្តាញ​សង្គម​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ យ៉ាង​ដូច្នេះ​ថា​៖«​ថ្ងៃនេះ​យេ​ី​ង​ពុំ​រក​ឃេ​ី​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មីទេ…

​រាជធានី​ភ្នំពេញ ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​បន្ត​ប្រកាស​ឲ្យ​មានការ​ពន្យា​រ​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីជប់លៀង​ផ្សេង​ៗ​ដែល​មានការ​ជួបជុំ​មាន​មនុស្ស​ច្រើន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ចំនួន​ធ្វើតេស្ត​មាន​ជិត​៣​ម៉ឺន​ករណី​។

​យោង​តាម​បណ្តាញ​សង្គម​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ យ៉ាង​ដូច្នេះ​ថា​៖«​ថ្ងៃនេះ​យេ​ី​ង​ពុំ​រក​ឃេ​ី​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មីទេ រហូត​ដល់​ម៉ោង​៨ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ​ឆ្នាំ​២០២០ យេ​ី​ង​ពុំ​រក​ឃេ​ី​ញ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ថ្មី ទេ ដូច្នេះ​អ្នកឆ្លង​កូ​វី​ដ​-១៩ សរុប​ចំនួន​១២៨​នាក់​ដដែល, អ្នក​សំរាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​ចំនួន​៣​នាក់ ​អ្នក​ជា​សះ​ស្បេ​ី​យ​ចំនួន​១២៥​នាក់ និងគ្មាន​​អ្នកបាត់បង់ជីវិត​»​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​​គរាម​កំហែង​យេ​ី​ង​ជាប់​ជា​និច្ច សូម​បង​ប្អូន​បន្ត​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ បេ​ី​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យេ​ី​ង​ និង​ពិភពលោក​កំពុ​ង​បន្ត​រាតត្បាតដោយ​​ជំងឺ​កូ​វី​ដ​១៩​ដ៏​ខ្លាំងក្លា​នៅ​ឡេ​ី​យ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា​៖ «​យេ​ី​ង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា​ពន្យា​រ​ការ​រៀប​អា​ពា​ហ៍​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ​។​ល​។ យេ​ី​ង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង់​​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ ​យេ​ី​ង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​» ​។

​តាម​ប្រភព​ដដែល​ក៏​បាន​លើក​ឡើង​ថា​ ប្រទេស​យេ​ី​ងរ​ក​ឃេ​ី​ញ​ករណី​ជំងឺ​កូ​វី​ដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃ​ទី​២៧ មក​រា ​ឆ្នាំ​២០២០ ។

សូម​ជម្រាប​ថា​ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​សូមកុំ​ឲ្យ​មាន​ធ្វេសប្រហែស​ខ្លួន​ឲ្យ​សោះ​ ព្រោះថា ជំងឺ​នេះ​មាន​ភាព​សាហាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ