ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យតែភ្លៀង គឺ​មាន​ផ្ទះមួយចំនួនគឺខ្ទេច​ខ្ទីរ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យប៉ះ​ពាល់​ខូចខាត​ផ្ទះ​​សំបែង​ប្រជាព​លរដ្ឋ​២​ឃុំ​មាន​ចំនួន​១៦​ខ្នង​ កើតឡើងកាលពី​​​រសៀល​ថ្ងៃ​ទី​១៤ ​មិថុនា ​ស្ថិត​​នៅ​ស្រុក​ព្រៈ​នេត្រ​ព្រៈ​។ លោក​វរៈសេនីយ៍ឯក សឹ​ង្ហ ទុំ មេ​បញ្ជ​ការ​ស្តីទី​កងពលតូច​ថ្មើរជើង​លេខ​៥១​បាន​ប្រាប់​ថា​៖…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យប៉ះ​ពាល់​ខូចខាត​ផ្ទះ​​សំបែង​ប្រជាព​លរដ្ឋ​២​ឃុំ​មាន​ចំនួន​១៦​ខ្នង​ កើតឡើងកាលពី​​​រសៀល​ថ្ងៃ​ទី​១៤ ​មិថុនា ​ស្ថិត​​នៅ​ស្រុក​ព្រៈ​នេត្រ​ព្រៈ​។ លោក​វរៈសេនីយ៍ឯក សឹ​ង្ហ ទុំ មេ​បញ្ជ​ការ​ស្តីទី​កងពលតូច​ថ្មើរជើង​លេខ​៥១​បាន​ប្រាប់​ថា​៖ ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ ​បាន​​ប៉ះ​​ពាល់​និង​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​មាន​២​ឃុំ​ ​គឺ​ឃុំ​ឈ្នួ​រ​មាន​ជ័យ និង​ឃុំ​ជប់​វ៉ា​រី មាន​ចំនួន​១៦​ខ្នង ​ក្នុង​នោះ​មាន​ស្ថានភាព​ខូចខាត​ធ្ងន់​ចំនួន​៥​ខ្នង​ ដែល​បណ្តាល​របើក​ដំបូល​ទាំង​ផ្ទាំង​ដល់​ដី​និង​បាក់​ឈើ​ផ្លាន​ និង​ធ្លុះធ្លាយ​ស័ង្កសី ​តែ​មិន​បណ្តាល​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ឡើយ​។

លោក​បាន​បញ្ជាក់​ថា​ ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ហើយ​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១​បាន​យក​ស័ង្កសី​ចំនួន​១៦០​សន្លឹក ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក ហើយ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ចុះ​អន្តរាគមន៍​ជួយ​ជួសជុល​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​។

អត្ថបទសរសេរ ដោយ