ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អបអរសាទរ​ចំពោះ​ការ​ឈ្នះក្តី​ជាមួយ​ថៃ​លើ​ករណី​ប្រាសាទព្រះវិហារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អបអរសាទរ​ចំពោះ​ការ​ឈ្នះ​គេ​និយាយ​ជាមួយនឹង​ប្រទេស​ថៃ​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​ដែល​តុលាការ​ទីក្រុង​ឡា​អេ បាន​កាត់សេចក្តី​ឲ្យ​កម្ពុជា​ឈ្នះ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ មិថុនា…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អបអរសាទរ​ចំពោះ​ការ​ឈ្នះ​គេ​និយាយ​ជាមួយនឹង​ប្រទេស​ថៃ​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​ដែល​តុលាការ​ទីក្រុង​ឡា​អេ បាន​កាត់សេចក្តី​ឲ្យ​កម្ពុជា​ឈ្នះ ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ មិថុនា យ៉ាង​ដូច្នេះ​ថា​« អបអរសាទរ​ខួប​៥៨​ឆ្នាំ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡា​អេ សម្រេច​ឱ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ​» ។

សម្តេច​បន្ត​ងា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ជា​ខួប​៥៨​ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នាទី​ក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់ បាន​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះក្តី​ជាមួយ​ប្រទេស​ថៃ ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ សម្រេច​ឱ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ ។

សម្តេចព្រះ​មហា​វីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហ​នុ បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ទាមទារ​ប្រាសាទព្រះវិហារ​រហូត​ដល់​យើង​បាន​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ ៧​កក្កដា ឆ្នាំ​២០០៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ