ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ទៀ បា.ញ់ ៖ សន្តិភាព​ងាយ​បំផ្លាញ ប៉ុន្តែ​ការ​ស្វែងរក និង​រក្សា​សន្តិភាព​មាន​ភាព​ពិបាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ក្រសួងការពារជាតិ​កម្ពុជា សម្តេច​ពិជ័យ សេនា​ទៀ បាញ់​បាន​បញ្ជាក់​ថា សន្តិភាព​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បំផ្លាញ​ណាស់ ប៉ុន្តែ​ការ​ស្វែងរក និង​រក្សា​សន្តិភាព​វិញ​មាន​ភាព​ពិបាក​ណាស់​សម្រាប់​ប្រទេស​មួយ​ៗ​ពិសេស​នោះ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ក្រសួងការពារជាតិ​កម្ពុជា សម្តេច​ពិជ័យ សេនា​ទៀ បាញ់​បាន​បញ្ជាក់​ថា សន្តិភាព​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បំផ្លាញ​ណាស់ ប៉ុន្តែ​ការ​ស្វែងរក និង​រក្សា​សន្តិភាព​វិញ​មាន​ភាព​ពិបាក​ណាស់​សម្រាប់​ប្រទេស​មួយ​ៗ​ពិសេស​នោះ​កម្ពុជា ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ទៀ បាញ់ បាន​សរសេរ​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា​យ៉ាង​ដូច្នេះ​ថា ៖ ការ​រួមចំណែក​របស់​កង​យោធពលខេមរភូមិន្ទ​ក្នុង​ការ​ស្វែងរក​សន្តិភាព​ជូន​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ មិន​គ្រាន់តែ​ជា​សក្ខីភាព​បញ្ជាក់​ថា កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ​ជាមួយ​កម្ពុជា​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​គូសបញ្ជាក់​ថា ៖«​ការ​បំផ្លាញ​សន្តិភាព គឺជា​ការ​ងាយ តែ​ការ ស្វែងរក និង​រក្សា​សន្តិភាព​ទើប​ជា​ការ​លំបាក ដូច​មាន​ឧទាហរណ៍​ជាក់ស្តែង ចំពោះ​ការ​បញ្ឆេះ​សង្គ្រាម​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​នៅ​តែ​មិន​ទាន់​អាច​បញ្ចប់​បាន​រហូត​ដល់ ពេល​បច្ចុប្បន្ន បើ​ទោះជា​ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ឆក់​យក​ជីវិត​ជន​ស្លូតត្រង់​រាប់​ម៉ឺន​សែន​នាក់​» ។

ប្រមុខ​ដឹកនាំ​ក្រសួង​ការ​បារ​ពារ​ជាតិ​ក៏​បាន​លើក​ឡើង​ថា ទម្រាំ​មាន​ថ្ងៃនេះ កម្ពុជា​បាន​ហែល​ឆ្លង​នូវ​ព្យុះ​ភ្លៀង​ច្រើន​រាប់​ពុំ​អស់ ដែល​ពិបាក​រៀបរាប់​ប្រាប់​នូវ​ទុក្ខវេទនា​ដែល​ប្រជាជន កម្ពុ​ជានា​សម័យ​មុន​បាន​ឆ្លងកាត់ ព្រោះ​បទ​ពិសោធន៍​ទាំងនោះ​ពោរពេញ​ដោយ​ភាព​ឈឺចាប់ ខ្លោចផ្សា​ហួសប្រមាណ ។

ក្នុង​សំ​ណេ​រ​នោះ​ដែរ សម្តេច​ក៏​បាន​សូម​បងប្អូន​កងទ័ព និង​ប្រជា​ជនរួមជាតិ​ទាំង អស់​ខិតខំ​ប្រឹងប្រែង​ថែរក្សា​សន្តិភាព​អោយ​បាន​ឋិតថេរ​ចិ​រកា​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ