ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អង់គ្លេស​ព្រមាន​ថា ការ​ឱប​សត្វ​ឆ្មា និង​ឆ្កែ អាច​ចម្លងជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​អង់គ្លេស បាន​ព្រមាន​ថា ការ​ឱប​ឆ្កែ ឬ​ឆ្មា​ចិញ្ចឹម​របស់​អ្នក…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Daily Mail បានឱ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​អង់គ្លេស បាន​ព្រមាន​ថា ការ​ឱប​ឆ្កែ ឬ​ឆ្មា​ចិញ្ចឹម​របស់​អ្នក អាច​ផ្តល់​ឱ្យ​អ្នក​នូវ​ជំងឺ​កូ​វី​ដ​១៩​។ បើ​តាម​របាយការណ៍​ផ្លូវការ​របស់​ពេទ្យសត្វ​ចក្រភព​អង់គ្លេស បាន​និយាយ​ថា សត្វ​ចិញ្ចឹម​ក្នុង​គ្រួសារ​អាច​ផ្ទុក​វីរុស​នេះ​លើ​រោម​របស់​ពួក​វា ដែល​មាន​ហានិភ័យ​ក្នុង​ការ​រាលដាល​ជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។

នេះ​មាន​ន័យ​ថា ប្រសិនបើ​សមាជិក​ម្នាក់​នៃ​គ្រួសារ​មាន​វីរុស​នោះ សត្វ​ចិញ្ចឹម​អាច​ចម្លង​វា​ទៅ​សមាជិកគ្រួសារ​ផ្សេង​ទៀត​។ ឯកសារ​រៀបចំ​ដោយ​ប្រធាន​មន្ត្រី​ពេទ្យសត្វ​អង់គ្លេស ត្រូវ​បាន​គេ​យក​ទៅ​ពិចារណា​នៅ​ថ្ងៃ​ទី​៣០ ខែមេសា នៅ​ឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​សម្រាប់​ភាព​អាសន្ន (SAGE)​។ របាយការណ៍​នេះ បាន​ព្រមាន​ថា វីរុស​អាច​រស់រាន​មានជីវិត​លើ​រោមសត្វ ដែល​អាច​ឆ្លង​ទៅ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​។

ឯកសារ​នោះ​បាន​និយាយ​ថា សត្វ​ឆ្កែ និង​ឆ្មា ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​អ្នក​ដែល​មាន​សុខភាព​មិនសូវ​ល្អ ដូច​ជា​មាន​ផ្ទុក​ជំងឺមហារីក ឬ ជំងឺ​ទឹកនោមផ្អែម​ជាដើម​។

ទោះ​យ៉ាងណា សាស្ត្រាចារ្យ James Wood ប្រធាន​ផ្នែក​ពេទ្យសត្វ​នៅ​សាកលវិទ្យាល័យ​ខេ​ម​ប្រី​ជ (Cambridge) កាលពី​ម្សិលមិញ បាន​ទទូច​ថា វា​មិន​អាច​ទៅ​រួច​ទេ ដែល​ម្ចាស់​អាច​ឆ្លង​មេរោគ​នេះ ពី​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​។ គាត់​បាន​និយាយ​ថា​៖ «​មនុស្ស​គ្រប់​រូប​គួរតែ​រក្សា​ស្តង់ដា​អនាម័យ​ល្អជា​មួយ​សត្វ​ចិញ្ចឹម​របស់​ពួក​គេ ហើយ​លាងដៃ​របស់​ពួក​គេ​រាល់ថ្ងៃ ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ឆ្លង​មេរោគ​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ dailymail (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ