ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​! ភ្លៀង​កាន់តែ​ច្រើន​ហើយ មិនធម្មតា​ទេ​នៅ​ខេត្តសៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថៃ្ង​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ពេល​ល្ងាច បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ក្នុង​កម្រិត​កម្ពស់ ១០០.៦០ ម​ម បណ្តាល​ឲ្យ​ការ​ដោះ​ទឹក​មិន​ទាន់…

ខេត្តសៀមរាប ៖ កាលពី​ថៃ្ង​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ពេល​ល្ងាច បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ក្នុង​កម្រិត​កម្ពស់ ១០០.៦០ ម​ម បណ្តាល​ឲ្យ​ការ​ដោះ​ទឹក​មិន​ទាន់ បង្ក​ឲ្យ​មានការ​ជន់​លិច​នៅ​ក្នុង​ក្រុង​សៀមរាប ដោយ​កន្លែង​ខ្លះ ។ នេះ​បើ​យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ។

សូម​បញ្ជាក់​ថា ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា តំបន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ធ្លាក់​ពី​តិច​ទៅ​ច្រើន ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​១៦ ខែមិថុនា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

ដោយឡែក​បណ្តា​ខេត្ត​នៅ​មាត់សមុទ្រ​ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ក្នុង​នោះ​មាន​ផ្នែក​ខ្លះ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បា​តុ​ភូ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ៕